ប្រឆាំងជំងឺបេះដូង ដោយសណ្ដែកខ្មៅ

បេះដូង ជាសរីរាង្គសំខាន់បំផុតមួយ សម្រាប់ជិវិតមនុស្ស។ យើងគប្បីការពារសរីរាង្គនេះដោយយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ មានជំងឺជាច្រើន ដែលជួបជាញឹកញាប់ ជាប់ទាក់ទងនឹងបេះដូងនេះ។ អាចជាដំណឹងដ៏ប្រសើរមួយដែលមានការចេញផ្សាយអំពីការស្រាវជ្រាវមួយបង្ហាញថា ការបរិភោគសណ្តែកខ្មៅ ជួយក្នុងការកាត់បន្ថយអត្រាប្រឈមនឹងការកើតជំងឺបេះដូង ដោយគេសិក្សា លើអ្នកជំងឺ២.០០០នាក់ ប្រៀបធៀបជាមួយក្រុមមនុស្សដែលមានសុខភាពល្អ។

លទ្ធផលរកឃើញថា បើសិនបរិភោគសណ្តែកខ្មៅ៣ពែង ក្នុងមួយថ្ងៃ ឱកាសក្នុងការកើតជំងឺបេះដូង នឹងថយចុះ ព្រោះក្នុងសណ្តែកខ្មៅមានសារធាតុ អាហារ និងសារធាតុរ៉ែ ដូចជាវីតាមីន B6 ហ្វូឡេត១៧ភាគរយក្នុងទម្ងន់សរុប ម៉ាញេស្យូម អាស៊ីតអាល់ហ្វាលីណូលេអិច (Alpha-Linoleic) និងកាកសរសៃ (Fiber) មានដល់ទៅ២៥ភាគរយ នៃទម្ងន់ទាំងអស់។ ដូច្នេះដើម្បីសុខភាពល្អ ចៀសឆ្ងាយពីជំងឺបេះដូង កុំភ្លេចទទួលទានសណ្តែកខ្មៅ៕

ដោយ៖ NEA
ប្រភព៖ whfood