Chelsea ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​សប្ដាហ៍​ដំបូង​ឆ្នាំ​ថ្មី​

ក្នុង​ការ​ប្រកួត​សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​២០១៦​ក្លឹប​តោ​ខៀវ​ Chelsea បាន​យក​ឈ្នះ​ដោយ​មិន​ឲ្យ​ក្លឹប​ Crystal Palace តដៃ​រួច​ដោយ​លទ្ធផល​៣​ទល់​នឹង​០​ ។

ដោយ​៣​គ្រាប់​របស់​ក្លឹប​ Chelsea គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Oscar នៅ​នាទី​ទី​២៩​ បន្ថែម​គ្រាប់​ទី​២​ដោយ​កីឡាករ​ Willian នៅ​នាទី​ទី​៦០​ ខណៈ​នៅ​នាទី​ទី​៦៦​កីឡាករ​ Diego Costa ជា​ស៊ុត​គ្រាប់​ទី​៣​សម្រាប់​ក្លឹប​ Chelsea ។

គួរ​បញ្ជាក់​ថា​នេះ​ទើប​តែ​ជា​ជ័យជំនះ​លើក​ដំបូង​ក្នុង​ការ​ដឹកនាំ​ Chelsea ៣​ប្រកួត​កន្លង​របស់​លោក​ Guus Hiddink ដែល​ជា​គ្រូ​បង្វឹក​ចូល​មក​ដឹកនាំ​ជំនួស​លោក​ Jose Mourinho ។

អត្ថបទ ៖ វិចទ័រ


  • Chelsea ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​សប្ដាហ៍​ដំបូង​ឆ្នាំ​ថ្មី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:បច្ចេកវិទ្យា
Tags: