ធ្លាយ​រឿង​ទាហាន​យួន​៦​នាក់​ មាន​ស្នាដៃ​ និង​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ក្នុង​ការ​បាញ់កាំភ្លើង​ធំ​១០៥​ម​.​ម​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​រតន​កោដ្ឋ​

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​រ​ "​ព្រះ​បរម​រតន​កោដ្ឋ​"​ កាលពីដើម​ខែកុម្ភៈ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ដែល​មានការ​បាញ់កាំភ្លើង​ធំ​ធុន​១០៥​មី​ល្លី​ម៉ែត្រ​នោះ​ គឺ​មាន​កងកម្លាំង​ទាហាន​យួន​ចំនួន​៦​នាក់​ ថ្នាក់ឧត្តម​សេនីយ៍​ និង​ថ្នាក់​វរសេនីយ៍​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ វាយតម្លៃ​ថា​ មាន​ស្នាដៃ​ក្នុង​ការងារ​ធានា​បច្ចេកទេស​ ជួសជុល​ ហ្វឹកហ្វឺន​ និង​ការ​បាញ់កាំភ្លើង​ ហើយ​ទ្រង់​ប្រោស​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ និង​ថ្នាក់​មហា​សេនា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៣/៥៣០​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៣​ ខណៈ​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​រិះគន់​ថា​ សូ​ម្បី​ការ​បាញ់កាំភ្លើង​ធំ​ធុន​១០៥​មី​ល្លី​ម៉ែត្រ​ ទាហាន​ខ្មែរ​ក៏​មិន​ចេះ​ និង​ស្ទាត់ជំនាញ​ ត្រូវ​ឲ្យ​ទាហាន​យួន​ជួយ​ហ្វឹកហ្វឺន​ និង​ធានា​បច្ចេកទេស​ក្នុង​ការ​បាញ់​ដែរ​ ។​

​ក្នុង​ចំណោម​ទាហាន​យួន​ទាំង​៦​នាក់​មាន​ម្នាក់​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ គឺ​ឧត្តមសេនីយ៍ឯក​ ង្វៀ​ន​ ជី​វិញ​ (Nguyen​ Chi​ Vinh)​ និង​៥​នាក់​ទៀត​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ សហ​មេត្រី​ ថ្នាក់​មហា​សេនា​ គឺ​ ៖​ -​ឧត្តមសេនីយ៍ទោ​ ង្វៀ​ន​ គួ​ក​ខា​ញ់​(Nguyen​ Qouch​ Khanh)​ -​ឧត្តមសេនីយ៍ត្រី​ ង្វៀ​ន​ វ៉ា​ន់​កូន​ (Nguyen​ Van​ Con)​ -​ឧត្តមសេនីយ៍ត្រី​ ភុង​ ថេ​ក្វា​ង​ (Phong​ The​ Quang)​ -​វរសេនីយ៍ឯក​ ង្វៀ​ន​ អា​ញ់​យុង​ (Nguyen​ Anh​ Dung)​ និង​វរសេនីយ៍ឯក​ ផា​ម​  វ៉ា​ន់​ថា​ញ់​ (Pham​ Van​ Thanh)​ ៕​

ធ្លាយ​រឿង​ទាហាន​យួន​៦​នាក់​ មាន​ស្នាដៃ​ និង​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ក្នុង​ការ​បាញ់កាំភ្លើង​ធំ​១០៥​ម​.​ម​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​រតន​កោដ្ឋ​

Related