គូ​សំខាន់៖ អាល្លឺម៉ង់​ចាញ់ ស្លូវ៉ាគី ខណៈ​អេស្ប៉ាញ​​ឈ្នះ បូស្នី

ក្រុម​ជើងឯក​ពិភពលោក ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ជម្រើស​ជាតិ​ស្លូវ៉ាគី​យ៉ាង​ចាស់​ដៃ ៣​ទល់​នឹង​១ ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​ត្រៀម​អឺរ៉ូ​នៅ​បារាំង។

 

 គូ​សំខាន់៖ អាល្លឺម៉ង់​ចាញ់ ស្លូវ៉ាគី ខណៈ​អេស្ប៉ាញ​​ឈ្នះ បូស្នីក្រុមជម្រើសជាតិអាល្លឺម៉ង់

 

ចាប់​ផ្ដើម​ការ​ប្រកួត​បាន​១៣​នាទី​ប៉ុណ្ណោះ​ក្រុម​របស់​លោក Joachim Low បាន​កាដូ​បាល់​ពិន័យ១១ម៉ែត្រ​មួយ គ្រាប់​បំប៉ោង​សំណាញ់​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Mario Gomez ប៉ុន្តែ​ស្លូវ៉ាគី​ដែល​នឹង​ស្ថិត​នៅ​ពូល ជាមួយ​អង់គ្លេស និង​វេល បាន​ដាក់​៣​គ្រាប់​វិញ​ជា​បន្តបន្ទាប់​ដោយ​កីឡាករMarek Hamsikនៅ​នាទី៤១, Michal Duris នាទី​៤៤ និង Juraj Kucka នៅ​នាទី​៥២។

 

អាល្លឺម៉ង់​ដែល​នៅ​ពូល​ជាមួយ​អៀរឡង់​ខាងជើង នឹង​ប្រកាស​បញ្ជី​​ឈ្មោះ​កីឡាករ​២៣​នាក់​ចុង​ក្រោយ​នៅ​យប់​ថ្ងៃអង្គារ​ស្អែក​នេះ។ លទ្ធផល​មួយ​គូ​ទៀត ក្រុម​ការពារ​តំណែង​ជើងឯក អេស្ប៉ាញ​បាន​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​យក​ឈ្នះ បូស្នី ៣-១ ធ្វើ​បាន​២​គ្រាប់​ដោយ​ខ្សែប្រយុទ្ធNolito មក​ពី Celta de Vigo និងកីឡាករPedro ហើយ​១គ្រាប់​របស់​បូស្នី​ស៊ុត​បញ្ចូល​ទី​ដោយ ខ្សែ​ការពារEmir Spahic មកពី Hamburger៕

 

គូ​សំខាន់៖ អាល្លឺម៉ង់​ចាញ់ ស្លូវ៉ាគី ខណៈ​អេស្ប៉ាញ​​ឈ្នះ បូស្នី

 

គូ​សំខាន់៖ អាល្លឺម៉ង់​ចាញ់ ស្លូវ៉ាគី ខណៈ​អេស្ប៉ាញ​​ឈ្នះ បូស្នី

 

គូ​សំខាន់៖ អាល្លឺម៉ង់​ចាញ់ ស្លូវ៉ាគី ខណៈ​អេស្ប៉ាញ​​ឈ្នះ បូស្នី

 

ដោយ៖ វីរ៉ុត
ប្រភព៖ UEFA