បែកធ្លាយ លោក នូ សុផល អភិបាលរងក្រុងក្រចេះ មានអំណាចបើកឡានទាំងស្រវឹង ដេញឡានដឹកឈើ ផ្អើលពេញទីរួមខេត្ត

ខេត្តក្រចេះ ៖ សេចក្តីរាយការបានអោយដឹងថា លោក នូ សុផល អភិបាលរង ក្រុងក្រចេះ ខេត្តក្រចេះបានរងការចោទប្រកាន់ថាតែងតែបើករថយន្តដេញតាម ឡានដឹកឈើ នៅពេលរាត្រី ហើយពេលដែលដេញទាន់ លោកអភិបាលរង រូប នេះមិនដែលចាប់ឃាត់នោះទេ ថែមទាំងពេលខ្លះជួយអន្តរាគមន៍ ទៅកងកម្លាំង សមត្ថកិច្ច ឲ្យឡានដឹកឈើទាំងនេះអាចបន្តដំណើរទៅមុខទៀត ព្រោះដៃម្ខាង ចាប់ ដៃម្ខាងយកលុយ ។

សេចក្តីរាយការបានអោយដឹងបន្តថា ជាក់ស្តែងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទីថ្ងៃទី២៩ឧភាឆ្នាំ២០១៦ នៅចំណុចស្ពានទេ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ គេឃើញរថយន្តរបស់លោក នូ សុផល បានបើកប្រដេញឡានដឹក ឈើផ្អើលពេញទីរួមខេត្ត ក្រោយពីរូបលោកចេញពីផឹកស៊ីស្រវឹងរួចហើយនោះ។ ហើយជាញឹកញាប់ គេតែងសង្កេតឃើញ លោកអភិបាលរងរូបនោះ តែងតែធ្វើ សកម្មភាពបើករថយន្ដតាមឡានដឹកឈើនៅពេលគាត់ស្រវឹង ហើយនិយាយថា ចាប់ប៉ុន្តែមិនដែលចាប់នោះទេ។

គេហទំព័រសែនសុខ មិនអាចស្វែងរកការបញ្ជាក់ពីលោក នូ សុផល អភិបាល រងក្រុងក្រចេះ ខេត្តក្រចេះ បានទេដោយសារតែលោក មិនលើកទូរស័ព្ទ៕

បែកធ្លាយ លោក នូ សុផល អភិបាលរងក្រុងក្រចេះ មានអំណាចបើកឡានទាំងស្រវឹង ដេញឡានដឹកឈើ ផ្អើលពេញទីរួមខេត្ត

 បែកធ្លាយ លោក នូ សុផល អភិបាលរងក្រុងក្រចេះ មានអំណាចបើកឡានទាំងស្រវឹង ដេញឡានដឹកឈើ ផ្អើលពេញទីរួមខេត្ត