ជួប​រឿង​បែប​នេះ អ្នក​ណា​មិន​ភ័យ​ស្លន់ស្លោ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា នាំ​គ្នា​ភ័យ​ស្លន់ស្លោរ​ត់ទៅ​រក​បំពង់​ពន្លត់​អគ្គិភ័យ​យក​មក​បាញ់​ពន្លត់​ភ្លាម​ៗ ខណៈ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​មុខ​ហាង​លក់​ហ្គា​ស សុខ ស្រី​ពេជ្រ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​១៥៤ ផ្លូវ​លេខ​១៦១ ក្នុង​សង្កាត់​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានអោយ​ដឹង​ថា មុន​ដំបូង​មាន​ភ្លើង​ឆេះ​ខ្សែភ្លើង​នៅ​ជាប់​ផ្ទះ​លក់​ហ្គា​ស​យ៉ាង​សន្ធោសន្ធៅ បន្ទាប់​មក​សមត្ថកិច្ច​ចុះ​មក​ដល់​បាន​ហៅ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​ភ្លើង​នៅ​តែ​ឆេះ ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​យក​បំពង់​មក​បាញ់​ជា​ច្រើន​បំពង់​ទើប​អាច​ទប់ស្កាត់​បាន​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ហើយ​អ្វី​ដែល​ធ្វើ​អោយ​គេ​ភ័យ​ខ្លាច​ជាងគេ​នោះ​គឺ​ផ្ទះ​លក់​ហ្គា​ស​ដែល​នៅ​ជាប់​នឹង​បង្គោល​ភ្លើង​នោះ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ស្លន់ស្លោ​ដោយ​បាន​រើ​យក​ធុង​ហ្គា​ស​ចេញ​មក​ក្រៅ​ទាំងអស់ ដើម្បី​បង្ការ​ខ្លាច​ទប់ស្កាត់​មិន​បាន ៕