ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ចូល​ប្រជុំ​សភា ខណៈ​បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​ពហិកា

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣០ឧសភា២០១៦នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូល​ប្រជុំ​រដ្ឋសភា ខណៈ​ដែល​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​ ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា របៀបវារៈ​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ ដែល​ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹកស្អែក​នេះ​រួម​មាន​ ៖

០១-​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹ​ទ្ឋ​សភា នីតិកាល​ទី​៣ ចំនួន​០១​រូប ។

០២-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​យុ​ត្តិ​ធ៌​ម​អនីតិជន ។

០៣-​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ហុង​គ្រី ស្តី​ពី​ការ​ជំរុញ​និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ៕