ទឹក​ផ្លែ​ត្រសក់​ក្រឡុក ផ្តល់​ប្រយោជន៍​ដល់​សុខភាព ៥ យ៉ាង​

Videos


មនុស្សទាំងអស់គ្នាពិតជាចូលចិត្តពិសាផ្លែត្រសក់មិនខាន ព្រោះវាជាបន្លែមួយប្រភេទជួយដល់សុខភាព បានច្រើនជាពិសេសវាជួយបង្គ្រប់ជាតិទឹកក្នុងរាងកាយវីតាមីន K សារធាតុសីុលីកា (silica) វីតាមីន A វីតាមីន C និង សារធាតុក្លរ៉ូភីល ។

ទឹក​ផ្លែ​ត្រសក់​ក្រឡុក ផ្តល់​ប្រយោជន៍​ដល់​សុខភាព ៥ យ៉ាង​

ក្រៅពីការពិសាផ្លែត្រសក់ឆៅឬចម្អិនហើយនោះ អ្នកក៏អាចយកវាទៅធ្វើជាភេសជ្ជៈបានផងដែរគឺអ្នកអាចទទួលបាននូវអាហារូបត្ថម្ភគ្រប់ប្រភេទ ។ ពិសាទឹកផ្លែត្រសក់ក្រឡុកអាចជួយព្យាបាលបញ្ហាគ្រុនក្តៅនិងកាត់បន្ថយអត្រាកើតគ្រួសក្នុងតម្រង នោម។
ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនទៀតនៃទឹកក្រឡុកត្រសក់ ៖

១. បំពេញជាតិទឹក :
អ្នកគួរពិសាឲ្យបានយ៉ាងហោចណាស់មួយកែវជាប្រចាំថ្ងៃ ដើម្បីជួយបំពេញជាតិទឹកក្នុងរាងកាយ ព្រោះវាក៏មានសមត្ថភាពជួយបញ្ចេញជាតិពុល ពីរាងកាយបានផងដែរ ។
២. ការពារជំងឺមហារីក : ទឹកផ្លែត្រសក់ ជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺមហារីកបាន ព្រោះវាមាន សារធាតុជាច្រើនដូចជា lariciresiniol, pinoresinol និងសារធាតុមួយចំនួនទៀត ដែលគេបានចម្រាញ់ ទាញយកសារធាតុទាំងនោះមកផ្សំថ្នាំព្យាបាលជំងឺមហារីកគ្រប់ប្រភេទអស់រយៈពេលច្រើនឆ្នាំមកហើយ ។

៣. សម្រកទម្ងន់ :
សម្រាប់អ្នកមានបំណងចង់សម្រកទម្ងន់ ទឹកផ្លែត្រសក់គឺជាជម្រើសប្រសើរសម្រាប់អ្នកព្រោះវាក្រៅពីជួយអោយអ្នកមានអារម្មណ៍មិនឃ្លានហើយនោះ វាក៏មានផ្ទុកកម្រិតកាឡូរីទាប និងជួយបញ្ចេញ ជាតិខ្លាញ់ពីរាងកាយ ។
៤.សម្រួលប្រព័ន្ធរំលាយអាហារ : ផ្លែត្រសក់ជាអាហារមួយជួយសម្រួលប្រព័ន្ធផ្លូវបន្ទោបង់ ដូចជាអាការ ទល់លាមកបាន ។ ក្រៅពីមានជាតិទឹកច្រើនហើយនោះ វាក៏មានសារធាតុអាហារកាកសរសៃដែលសារធាតុនេះជួយសម្រួលការបញ្ចេញជាតិពុលពីរាងកាយ ។

៥. ជួយបំបាត់អាការវិលមុខ :
ប្រសិនបើអ្នកមានអារម្មណ៍ធេងធោង ឈឺក្បាល និងខ្វះជាតិស្ករក្នុងឈាម កង្វះវីតាមីន B សារធាតុអេឡិចត្រីលីត និងវីតាមីនមួយចំនួនផ្សេងទៀតនោះ ទឹកផ្លែត្រសក់អាចជួយបាន ៕ សុផល