Page ឱក សុគន្ធកញ្ញា ព្រមាន​ប្ដឹង​អ្នក​ប្រើ​សម្ដី​អសុ​រស​លើ​រូប​នាង

អ្នក​កាន់ Facebook Page ឱក សុគន្ធកញ្ញា បាន​ព្រមាន​ប្ដឹង​ចំពោះ​អ្នក​លេង Facebook មួយ​ចំនួន ប្រសិន​បើ​ពួក​គេ​មិន​បញ្ឈប់​ការ​ប្រើ​ពាក្យ​សំដី​អសុ​រស​លើ​តារា​ចម្រៀង​ស្រី​រូប​នេះ​ទេ។

 

Page ឱក សុគន្ធកញ្ញា ព្រមាន​ប្ដឹង​អ្នក​ប្រើ​សម្ដី​អសុ​រស​លើ​រូប​នាង

 

Admin មិន​បង្ហាញ​ឈ្មោះ​រូប​នោះ​សរសេរ​ថា៖“ប្រសិន​បើ​អ្នក​មិន​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​សំដី​អសុ​រស​មក​កាន់​គាត់(ឱក សុគន្ធកញ្ញា) ទៀត យើង​ខ្ញុំ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អំពើ​ដែល​អ្នក​កំពុង​ប្រព្រឹត្ត​នេះ ព្រោះ​ជា​អំពើ​មួយ​ដែល​បំពាន​ដល់​បុគ្គល​ដទៃ ហើយ​ថែម​ទាំង​មាក់ងាយ​ដល់​ជីវិត​របស់​គាត់​ទៀត​ផង”។

 

ថ្មីៗ​នេះ​មាន​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ខ្លះ​បាន​សរសេរ​លើ Wall របស់​ពួក​គេ​​ដោយ​ពាក្យ​សំដី​មិន​សមរម្យ​លើក​ឡើង​ថា តារា​ចម្រៀង ឱក សុគន្ធកញ្ញា លួច​ទៅ​កែ​មុខ​មាត់ ហើយ​បាន​ភ្ជាប់​នូវ​រូប​ថត​មួយ​ចំនួន​ទៀត​ផង។

Page ឱក សុគន្ធកញ្ញា ព្រមាន​ប្ដឹង​អ្នក​ប្រើ​សម្ដី​អសុ​រស​លើ​រូប​នាង

 

ឆ្លើយ​ទៅ​នឹង​សកម្មភាព​នេះ Admin ដដែល​អះអាង​ថា ប្រសិន​បើ​មិន​បញ្ឈប់​ទង្វើ​បែប​នេះ​ទេ រូប​គេ​នឹង​ស្វែង​រក​ម្ចាស់​គណនី​នោះ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ការ​ព្រមាន​ដល់​អ្នក​ក្រោយ​ក្នុង​ការ​ប្រព្រឹត្ត​បែប​នេះ។ ទោះ​បី​ជា​យ៉ាង​ណា ចំណាត់​ការ​នេះ​ក៏​មាន​ការ​គាំទ្រ​ពី​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ភាគ​ច្រើន​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ