គូស្នេហ៍​តារា​ខ្មែរ​៤គូរ​ ប្រាប់ពី​​ថ្លៃ​បណ្ណាការ

បើ​និយាយ​ពី​តារា​​រៀប​ការ​ និង​គ្រោង​រៀប​ការ​គឺ​មាន​ច្រើន ក្នុង​នោះ​មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​ថ្លៃ​បណ្ដាការ​ឲ្យ​មហាជន​បាន​ដឹង ​និង​អ្នក​ខ្លះ​ទៀតព្យាយាម​លាក់លៀម។ ព្រឹក​នេះSabay សូម​លើក​យកគូ​​តារា៤គូរ​ដែល​ធ្លាប់​​បាន​​បញ្ហា​ថ្លៃ​បណ្ណាការ ឲ្យ​មហាជន​បាន​ដឹង។

 

គូស្នេហ៍​តារា​ខ្មែរ​៤គូរ​ ប្រាប់ពី​​ថ្លៃ​បណ្ណាការ

 

១/ លោក ឈុន សុវណ្ណភក្ដី  និង  អ្នក​នាង ម៉ែន ចេននីក៖ តារា​ចម្រៀង​ និង​ជា​ម្ចាស់​ផលិតកម្ម​ BKS លោក ឈុន សុវណ្ណភក្ដី បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ  អ្នក​នាង ម៉ែន ចេននីក ដែល​ជា​កូន​មន្ត្រី​យោធា​ម្នាក់​កាល​ពី​ថ្ងៃ១៧ ខែ ធ្នូ ឆ្នាំ ២០១៥។ ភក្ដី បាន​ជូន​ថ្លៃ​បណ្ណាការ​ទៅ​ក្រុម​គ្រួសារ​ខាង​ស្រី​ចំនួន ៣ម៉ឺនដុល្លារ​អាមេរិក ។

 

គូស្នេហ៍​តារា​ខ្មែរ​៤គូរ​ ប្រាប់ពី​​ថ្លៃ​បណ្ណាការ

 

២.  Vj រតនា និង អ្នកនាង  លីម លីហ្សា៖ លោក ធីនរៈ រតនា ហៅ Vj រតនា  បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ អ្នកនាង លីម លីហ្សា ដែល​ជា​តារា​សម្ដែង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៦ កន្លង​ទៅ។ រតនា បាន​ជូន​ថ្លៃ​បណ្ណាការ​ទៅ​ក្រុម​គ្រួសារ​ខាង​ស្រី​ចំនួន ២ម៉ឺនដុល្លារ​អាមេរិក ។

គូស្នេហ៍​តារា​ខ្មែរ​៤គូរ​ ប្រាប់ពី​​ថ្លៃ​បណ្ណាការ

 

៣/ កែវ វាសនា និង អ្នក​នាង លឹម លីសុគន្ធារី៖ កែវ វាសនា បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ អ្នកនាង លឹម លីសុគន្ធារី កូន​អ្នក​រកស៊ី​ចងការ​ប្រាក់​ធំ​​មួយ​នៅ​ឯ​ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១១ ឧសភា ឆ្នាំ ២០១៦ កន្លង​ទៅ។ តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត កំពង់ឆ្នាំង​បាន​ជូន​ថ្លៃ​បណ្ណាការ​ទៅ ក្រុម​គ្រួសារ​ខាង​ស្រី​ចំនួន៤៨ ១៦៨ ដុល្លារ​អាមេរិក។  តារា​ចម្រៀងដដែល​បញ្ជាក់​ថា ចំនួន​នេះ​គឺជា​លេខ​ហុងស៊ុយ​មួយ​ ដែល​មនុស្ស​ភាគ​ច្រើន​យកតម្រាប់​តាម។

 

គូស្នេហ៍​តារា​ខ្មែរ​៤គូរ​ ប្រាប់ពី​​ថ្លៃ​បណ្ណាការ

៤/ នីឡា និង លោក ផង រង្សី៖ តារា​កំប្លែង នីឡា កូន​ស្រី​របស់ លោក លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ  អ្នក​ផលិត​កម្មវិធី​នៅ​ស្ថានីយ​ទូរទស្សន៍ CTN បាន​​ភ្ជាប់​ពាក្យ​ជា​មួយ លោក ផង រង្សី ត្រូវ​ជា​កូន​ថៅកែ​ល្ខោន ​និង​ជា​ម្ចាស់​ផលិតកម្ម ភី សុគន្ធធី កាល​ពី​ថ្ងៃទី១៩ ឧសភា ឆ្នាំ ២០១៦​កន្លង​ទៅ។ ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ជូន​ថ្លៃ​បណ្ណាការ​ទៅ ក្រុម​គ្រួសារ​ខាង​ស្រី​ចំនួន ៣ម៉ឺន​ដុល្លារ​អាមេរិក ។ តាម​ការ​​លើក​ឡើង​របសតា វ៉ិចទ័រ ដោយសារតែ​អ្នក​ទាំងពីរ​នៅ​ក្មេង​ពេក នីឡា និង ផង រង្សី គ្រោង​រៀបការ​​ប្រហែល៣ឆ្នាំ​ទៀត៕

 

គូស្នេហ៍​តារា​ខ្មែរ​៤គូរ​ ប្រាប់ពី​​ថ្លៃ​បណ្ណាការ

អត្ថបទ៖ ខុត សីហា