​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ញ៉ាំ​

​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ញ៉ាំ​

​តាម​ការសិក្សា​មួយ​បានឲ្យដឹងថា ការ​ញ៉ាំ​ជាតិ​កាល់ស្យូម គួរតែ​ធ្វើ​ឡើង​ជា​ពិសេស នៅ​ត្រីមាស​ទី​ពីរ និង​ទី​ពីរ ព្រមទាំង​ក្នុង​ពេល​បំបៅ​ដោះ​កូន​។ កាល់ស្យូម គឺជា​សារធាតុ​ដ៏​សំខាន់ សម្រាប់​ការលូតលាស់​របស់​ទារ​ក​ដែរ​។ ខាងក្រោម​នេះ គឺជា​អាហារ​មួយចំនួន ដែល​សម្បូរ​ជាតិ​កាល់ស្យូម ហើយ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ញ៉ាំ​ឲ្យបាន​ច្រើន​។

អាហារ​ធ្វើ​ពី​ទឹកដោះគោ មាន​ជាតិ​ខ្លាញ់​ទាប​
អាហារ​ប្រភែទ​នេះ គឺជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម ដ៏​ងាយស្រួល​បំផុត​។ អ្នកជំនាញ​និយាយថា អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ​យ៉ា​អួរ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ​ទៀត ពី ១០០ ទៅ ១៥០ ក្រាម​។

ផ្លែ​អាល់​ម៉ុន​
គ្រាប់​ផ្លែឈើ​មួយ​នេះ នឹង​ជួយ​ទារក​លូតលាស់​ឆ្អឹង ធ្មេញ និង​សរសៃប្រសាទ​កាន់តែ​រឹងមាំ​។ វា​ក៏​ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ត្រៀម​ក្រឡាភ្លើង និង​ថែរក្សា​សុខភាព​បេះដូង​ម្តាយ​ផងដែរ​។​

ត្រី​សាល​ម៉ុន និង​ត្រី​ដែល​មាន​ជាតិ​ប៉ារ​ត​ទាប​
អ្នកជំនាញ​និយាយថា ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ញ៉ាំ​ត្រី​ប្រភេទ​នេះ ៨៤ ក្រាម ចំនួន​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។ ត្រី នឹង​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក និង​បង្កើន​មុខងារ ប្រព័ន្ធ​ភាពស៊ាំ​របស់​ម្តាយ​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​នឹង​សម្រេច​ចិត្ត ញ៉ាំ​ត្រី​ប្រភេទ​នេះ​។

បន្លែ​ពណ៌​បៃតង​
បន្លែ​ពណ៌​បៃតង ដែល​ស័ក្តិសម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នោះ មានដូចជា ស្ពៃ​ស្ពីណា​ច និង​ប្រូ​ខូលី ព្រោះ​វា​ជា​ប្រភព​នៃ​ជីវជាតិ​ដ៏​ល្អ​បំផុត ហើយក៏​មាន​ជាតិ​កាល់ស្យូម​ផងដែរ​។ បន្លែ​ទាំងពីរ​នេះ​មុខ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្បែក ឆ្អឹង និង​ការលូតលាស់​របស់​កោសិកា​ទារក​។ ការ​ញ៉ាំ ១ ទៅ ២​ដង​ក្នុង​មួយថ្ងៃ នឹង​គ្រប់គ្រាន់​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។