ម៉ោង​៨​និង​២០​នាទី មុខ​ទីស្នាក់ការ​កណ្តាល CNRP ពុំ​មាន​អ្វី​ប្រែប្រួល

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គិត​ត្រឹម​វេលា​ម៉ោ​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ឧសភា​នេះ​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​នោះ ពុំ​មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ បន្ទាប់​ពី​រដ្ឋសភា​បាន​សម្រេច​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ដើម្បី​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​លោក កឹ​ម សុខា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សកម្មជន​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ប្រមាណ​៥០​នាក់ កំពុង​ស្ថិត​នៅ​មុខ​ទីស្នាក់ការ រីឯ​សមត្ថកិច្ច​ក៍​ពុំ​ឃើញ​មាន​នោះ​នៅឡើយ​ដែរ​គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នេះ ៕