ម៉ោង​៨​និង​១០​នាទី​ព្រឹក​នេះ រដ្ឋសភា​ផ្តើម​ពិភាក្សា​ករណី​លោក កឹ​ម សុខា​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន​ដោយ​ពិភាក្សា​ពី​ករណី​លោក កឹ​ម​សុខា មុន​ពេល​បន្ត​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣​ទៀត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ រដ្ឋសភា​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​៦៨​លើ​៦៨​រូប​ដោយ​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​លោក កឹ​ម សុខា​តាម​ច្បាប់ ៕