​អា​ការៈបញ្ជាក់​ថា អ្នក​អាច​នឹង​មាន​ជំងឺ​រលាក​ថ្លើម​

​អា​ការៈបញ្ជាក់​ថា អ្នក​អាច​នឹង​មាន​ជំងឺ​រលាក​ថ្លើម​

​ជំងឺ​រលាក​ថ្លើម អាច​កើតឡើង​ដោយសារតែ មានការ​រលាក​ទាំងឡាយ​ណា នៅលើ​កោសិកា​ថ្លើម​។ ការ​រលាក​ថ្លើម អាច​ជា​លក្ខណៈ​ស្រួចស្រាវ បើសិនជា​វា​កើតឡើង​តិចជាង ៦ ខែ និង​រ៉ាំរ៉ៃ រយៈពេល​ច្រើនជាង ៦ ខែ​។ ជំងឺ​ណេះ​អាច​នឹង​មិន​មាន​រោគសញ្ញា​អ្វី តែ​ក៏​ច្រើន​តែ​អាច​នាំឲ្យ ខ្សោយ​ថ្លើម​បានដែរ​។

​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ជា​ជំងឺ​មួយ ដែល​ឆ្លើង​តាមរយៈ​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​មេរោគ និង​រស់នៅ​មិនមាន​អនាម័យ​។ ជំងឺ​នេះ​ដែរ ច្រើន​តែ​ឆ្លង​ជា​លក្ខណៈ ពេញ​មួយ​ផ្ទះ​តែ​ម្តង តាមរយៈ​ទឹកមាត់ ឬ​លាមក​។ វា​ក៏​អាច​ឆ្លង តាមរយៈ​ការ​ញ៉ាំ​អាហារ នៅ​ភោជនីយដ្ឋាន និង​កន្លែង​ធ្វើកា​រដែរ​។

ចំពោះ​រោគសញ្ញា របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ A នេះដែរ មានដូចជា ៖

  • ​ខ្សោយ​រាងកាយ​
  • ​មិន​ស្រួល​ក្នុង​ពោះ​
  • ​រាក​រូស​
  • ​ក្តៅខ្លួន​
  • ​មិន​ឃ្លាន​អាហារ​
  • ​ស្បែក​ទៅជា​លឿង​
  • ​ចង្អោ​រ​
  • ​ទឹកនោម​ពណ៌​ខា​ប់​។​

​ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឆ្លង​តាមរយៈ​ឈាម និង​សារធាតុ​ដែល​មាន​ក្នុង​ឈាម ដែល​ផ្ទុក​ទៅដោយ វីរុស​រលាក​ថ្លើម​ប្រភេទ B នេះ​។ ជំងឺ​រលាក​ថ្លើម​មួយ​នេះ​ដែរ អាច​ឆ្លង​តាមរយៈ ការប្រើ​ម្ជុល​រួមគ្នា ការ​រួមភេទ ឬ​ការបញ្ចូល​ឈាម​។ តាមពិត ជំងឺ​រលាក​ថ្លើម​នេះ ក៏​អាច​ឆ្លង​តាម​ការ​សា​ក់លើ​រាងកាយ និង​ប្រើ​ឡា​ម​កោរពុកមាត់ ឬ​ច្រាស់​ដុសធ្មេញ​រួមគ្នា​ដែរ​។

​រោគសញ្ញា​របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B មានដូចជា ៖

  • ​ឈឺ​ពោះ
  • ​ស្បែក​ទៅជា​លឿង​
  • អស់កម្លាំង​ខ្លាំង​
  • ​ចង្អោ​រ​
  • ​ទឹកនោម​ទៅ​ជា​ពណ៌​ខា​ប់​។​

​ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​ឆ្លង​ដូចគ្នា នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដែរ​។ គេ​ច្រើន​តែ​ឃើញថា ជំងឺ​នេះ​ច្រើន​តែ​ឆ្លង​តាម​ការ​រួមភេទ​។ យ៉ាងណាមិញ ៥០ ទៅ ៧០ ភាគរយ​នៃ​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ C ស្រួចស្រាវ អាច​វិវត្ត​ទៅ​ជា​ការបង្ករោគ​រ៉ាំរ៉ៃ និង​ឈាន​ទៅរក​ជំងឺ​ក្រិន​ថ្លើម ខ្សោយ​ថ្លើម និង​មហា​រីកថ្លើម​ទៀត​។

​ចំពោះ​រោគសញ្ញា របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មានដូចជា ៖

  • ​ទឹកនោម​ពណ៌​ចាស់​
  • ​ក្អួត និង​ចង្អោរ​
  • ក្តៅខ្លួន​
  • ​មិន​ឃ្លាន​អាហារ​
  • ​អស់កម្លាំង​
  • ​ឈឺ​ក្នុង​ពោះ​
  • ​លាមក​ទៅ​ជា​ពណ៌​ប្រផេះ​
  • ​ស្បែក​ទៅជា​លឿង​
  • ​ឈឺ​សន្លាក់​។​

​ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ E វិញ បង្កឡើង​ដោយ​វីរុស​រលាក​ថ្លើម​ប្រភេទ E ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។