ចង់​សម្អាត​ថ្លើម រំលាយ​គ្រួសតម្រងនោម និង​សម្លាប់​មហារីក គួរតែ​ញ៉ាំ​តែ​មួយ​នេះ​

ចង់​សម្អាត​ថ្លើម រំលាយ​គ្រួសតម្រងនោម និង​សម្លាប់​មហារីក គួរតែ​ញ៉ាំ​តែ​មួយ​នេះ​

​ខ្ញី ត្រូវបាន​គេ​ស្គាល់​ថា ជា​អាហារ​ដ៏​មាន​ថាមពល​ខ្លាំង​បំផុត ដោយសារ​តែ​វា មាន​សមាសធាតុ​ប្រឆាំងនឹង​ប៉ា​រ៉ា​សិត ការ​រលាក និង​វីរុស​។ វា​ក៏​សម្បូរ​ទៅដោយ ជាតិ​ម៉ាញ៉េ​ស្យូម វីតាមីន C និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត ដែល​មាន​ប្រយោជន៍​ខ្លាំង ដល់​សុខភាព​របស់​មនុស្ស​យើង​។

​ខ្ញី ក៏​ត្រូវបាន​គេ​ស្គាល់​ទៀតថា ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ការរំលាយ​អាហារ ជំងឺ​ហឺត បំបាត់​ការឈឺចាប់ ប្រឆាំង​ជំងឺ​បេះដូង​សរសៃឈាម និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​។
​តែ​ខ្ញី ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់ ដូចជា ៖

  • ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំង​ការបង្ក​រោគ ព្រោះ​តែ​វា​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់​
  • ​សម្លាប់​វីរុស​បង្ក​ជំងឺ​ផ្តាសាយ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​
  • ​បន្ថយ​ការ​ប្រឈម​ជំងឺ ដាច់​សរសៃឈាម​ខួរក្បាល​។​

​គ្រឿងផ្សំ ៖

  • ​ខ្ញី​ម៉ត់ មួយ​ភាគ​បួន​នៃ​ស្លាប​កាហ្វេ​
  • ​ល្មៀត​ម៉ត់ មួយ​ភាគ​បួន​នៃ​ស្លាប​កាហ្វេ​
  • ​ទឹក មួយ​ពែង​
  • ​ប្រេង​ដូង កន្លះ​ស្លាបព្រា​បាយ​
  • ​ទឹកឃ្មុំ កន្លះ​ស្លាបព្រា​បាយ​។​

​ការណែនាំ​៖

  • ​ដាំទឹក​ឲ្យ​ពុះ​
  • ​ដាក់​ខ្ញី និង​ល្មៀត​ចូល​
  • ​ទុកចោល ៧ ទៅ ១០ នាទី​
  • ​បន្ថែម​ទឹកដោះគោ​ចូល​បន្តិច​
  • ​ចាក់ចេញ​ជា​តែ​មក​ទទួល​ទាន​។​

​ចំណាំ ៖
​ដើម្បី​មាន​សុវត្ថិភាព ១០០ ភាគរយ មុន​ពេល​អ្នក​អនុវត្ត​វិធី​មួយ​នេះ គួរតែ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។