នាង Sammie ជាប់ជាតារាសិចស៊ីលេខ១ សម្រាប់ទស្សនាវដ្ដីបុរស ក្នុងប្រទេសថៃ (មានវីដេអូ)

ថៃ៖ ទស្សនាវដ្ដីថៃសម្រាប់បុរស FHM បានប្រកាសពីនារីដ៏សិចស៊ីទាំង ១០០រូបនៅក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៥-២០១៦ ដែលបានធ្វើឡើងកាលពី ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៦ តាមរយៈការបោះឆ្នោតពី អ្នកអានទូទាំងប្រទេស។ 

សម្រាប់ឆ្នាំនេះផងដែរ តារាសម្ដែងវ័យក្មេងមកពីទូរទស្សន៍ប៉ុស្ដន៍លេខ ៧ គឺនាង Sammie Puntitha Cowell អាយុ ២៥ឆ្នាំ ក៏មានឈ្មោះក្នុងចំណោម នារី ១០០នាក់នោះផងដែរ និងជាប់ចំណាត់ថ្នាក់លេខ១ ជានារីសិចស៊ីជាងគេបំផុត នៅក្នុងប្រទេសថៃ។ នៅក្នុងនេះបានឲ្យដឹងទៀតថា នាង Sammie ដែលមានកម្ពស់ ១.៧៥ម៉ែត្រ គឺជាកូនកាត់ថៃអង់គ្លេស និងជាបេក្ខនារីជាប់ក្នុងកម្មវិធី Thai Supermodel កាលពីឆ្នាំ២០០៧ ផងដែរ។

ក្រោយពីទទួលការជោគជ័យក្នុងការប្រលងមក នាងចាប់ផ្ដើមមានវត្ដមានក្នុងខ្សែភាពយន្ដថៃជាច្រើន មកដល់សព្វថ្ងៃនេះ ហើយការជាប់ឈ្មោះជានារីដ៏សិចស៊ីបំផុត ពីទស្សនាវដ្ដីបុរសនេះ ក៏កាន់តែធ្វើឲ្យនាងរឹតតែល្បីឈ្មោះ ខ្លាំងឡើងនៅក្នុងវិស័យសិល្បៈថៃ។

ខាងក្រោមនេះជារូបភាពមួយចំនួនដែលនាងជាប់នៅក្នុងទស្សនាវដ្ដីបុរស៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

និយាយពីតារាសិល្បៈស្រីថៃ ក៏អាចធ្វើឲ្យនឹកឃើញដល់ តារាស្រីថៃជើងចាស់ៗ ដែលសម្រស់នៅតែស្រស់ស្អាត ទោះជាមានវ័យជ្រេបន្ដិច ដូចជា កញ្ញា Aum Patcharapa ជាដើម។ 

យ៉ាងណាមិញ នេះដោយសារតែការព្យាយាម និងយកចិត្ដទុកដាក់ក្នុងការ កែខៃសម្រស់របស់ខ្លួន ឲ្យកាន់តែស្អាតពីមួយថ្ងៃទៅមួយ ព្រោះមិនអាចធ្វើឲ្យបាក់ស្រុត ទៅតាមអាយុបាននោះទេ ហើយក្នុងនោះដែរ សម្រស់ដើមទ្រូងរបស់ពួកគេ ក៏បានផ្លាស់ប្ដូរផងដែរ។ នេះបើតាម គេហទំព័រថៃមួយ បានបង្ហាញរូបថតពីមុន របស់តារាស្រីថៃល្បីៗ ដែលទំហំដើមទ្រូងរបស់ពួកគេ ហាក់ដូចជាខុសគ្នាដាច់ បើប្រៀបធៀបនឹងបច្ចុប្បន្ន។ សម្រាប់ ដើមទ្រូងរបស់តារាស្រីទាំងនោះ កាលពីមុន គឺមានសភាពតូច ប៉ុន្តែសព្វថ្ងៃនេះ បែរជាដើមទ្រូងរបស់ពួកគេ មូលក្លំធំ គួរជាទីបេតីទៅវិញ ដូចជា នាង Aum Patcharapa នាងChompoo នាង Waii នាងGrace Kanklao នាងPat Napapa នាង Baitoey Rsiam និងនាង Panward ជាដើម។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការណាមួយ អាចបញ្ជាក់បានទេថា ទំហំដើមទ្រូងរបស់ តារាស្រីថៃល្បីៗ ផ្លាស់ប្តូរដោយសារ ធម្មជាតិ ឬយ៉ាងណានោះទេ តែសម្រាប់អ្នកគាំទ្រវិញ បានជឿជាក់ថា ពួកគេសុទ្ធតែវះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុន ដើម្បីជួយស្តារកេរ្តិ៍ឈ្មោះពួកគេ កាន់តែល្បីល្បាញ និងលេចធ្លោបន្ថែមទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload