ម៉ូតថ្មីបំផុត ដល់ថ្នាក់តារាស្រី Kpop ទាំងនេះ ស្លៀកឈុតគេងយប់ ដើរលើព្រំក្រហម

កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ២០១៦នេះ គេសង្កេតឃើញមានអ្វីៗផ្លាស់ប្តូរ និងថ្មីៗប្លែកភ្នែកជាច្រើន ក៏ដូចជាតារាស្រីទាំងប៉ុន្មាននាក់នេះ បានរចនានូវម៉ូតថ្មីបំផុត ដែលជាឈុតរាត្រី ឬឈុតគេងយប់ ហើយថែមទាំងស្លៀក ចូលរួមក្នុងកម្មវិធី ដើរលើកម្រាលព្រំក្រហមទៀតផង។

ទន្ទឹមនឹងនេះ ចំនុចសំខាន់នៃការស្លៀកបំពាក់ឈុតគេង សម្រាប់កម្មវិធីដូចនេះ បង្ហាញនូវភាពសិចស៊ីរៀងៗខ្លួន នៃឈុតគេងរបស់តារាស្រីនីមួយៗ ថាតើមានភាពស្រស់ស្អាតប៉ុណ្ណា និងថាតើអ្នកណាមានភាពលេចធ្លោជាង បើនិយាយឲ្យចំទៅគឺ បង្អួតឈុតគេងគ្នានោះអី៕

ដូចនេះ បើចឹងដឹងថា តើឈុតគេងរបស់តារាស្រីរូបណា ដែលមានភាពស្រស់ស្អាតជាងគេ សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត

ក្រឡេកមកមើលតារាស្រីទាំងប៉ុន្មាននាក់ឯនេះវិញ ដោយពួកគេមិនបានដើរបង្ហាញ ម៉ូតឈុតគេងអ្វីឡើយ ប៉ុន្តែគឺជាសកម្មភាពពួកគេកំពុងគេងតែម្តង។

ជាការពិតណាស់  ពួកគេសុទ្ធសឹងតែជាតារាចម្រៀងល្បី និងមានឈ្មោះបោះសំលេង នៅក្នុងវិស័យចម្រៀង Kpop ដូចនេះហើយ ទើបមានការងារជាច្រើន រត់មករកពួកគេ ទាំងដែលពួកគេ មិនសូវមានពេលសំរាប់ជួបជុំក្រុមគ្រួសារ ជាពិសេសទៅទៀតនោះ ពួកគេមិនសូវ មានពេលសំរាកបានគ្រប់គ្រាន់ប៉ុន្មានឡើយ។

យ៉ាងណាមិញ ខ្មែរឡូតបានស្វែងរកនៅលើអ៊ិនធឺណែត ក៏បានប្រទះឃើញ រូបថតមួយចំនួនដែលមាន តារាស្រីមួយចំនួនកំពុងតែគេងលក់ ក្នុងសភាពគួរឲ្យស្រលាញ់ និងគួរឲ្យអស់សំណើចបំផុតផងដែរ ដោយមើលទៅ ទំនងជាពួកនាង មិនត្រឹមតែអស់កំលាំងប៉ុណ្ណោះទេ ប៉ុន្តែពូកែគេងថែមទៀតផង៕

ដូចនេះ សូមទស្សនាទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload