ចង់បានក្លៀកសសាកល្បងវិធីសាស្រ្តបែបធម្មជាតិមើលម៉េចដែរ

គ្រប់កន្លែង​នៃរាងកាយមនុស្ស​គ្រប់ទីកន្លែង​សុទ្ធតែមាន​សារៈសំខាន់​ដូចគ្នា​ ក្លៀករឹងរឹតតែសំខាន់​ជាពិ សេស​មនុស្សស្រី ​ព្រោះកន្លែងនេះ​ជាកន្លែងដែលងងឹតហប់​ ហើយវាងាយនឹងធ្វើឱ្យកើតមាន ​ក្លៀកខ្មៅ ​ដោយសារតែបាក់តេរី ​វាកើតឡើងនៅត្រង់បរិវេណក្លៀក​ ដូចនេះយូរទៅវានឹងបង្ករ​ ឱ្យ​ក្លៀក​របស់​អ្នកខ្មៅ​។ ​សាកល្បងវិធីសាស្រ្ត​បែបធម្មជាតិ​ខាងក្រោមមើល​! ​ធានាថានឹងទទួលបាន​ នូវលទ្ធផល​ជាក់ជាមិនខានឡើយ​។​១.​ ដំឡូងបារាំង៖ ​អាស៊ីតខ្សោយ​នៅក្នុងផ្លែដំឡូង​ វាជាភ្នាក់ងារធម្មជាតិ​នៅក្នុងការកំចាត់ ​កន្លែងដែលខ្មៅ ​វានឹងមិនធ្វើឱ្យរលាកស្បែករបស់អ្នកទេ​។ វិធីប្រើគ្រាន់តែចិតដំឡូងបារាំង ​ជាបន្ទះស្តើងៗរួចបិតនៅបរិវេណក្លៀករបស់អ្នក​ រួចទុកវារយះពេល១៥ ទៅ២០ នាទី​ជាការស្រេច ​អាច​សាក​ល្បង​មួយសប្តាហ៍​ពីទៅបីដង​នឹងទទួលបាន​លទ្ធផល​លឿន​។​២.​ ត្រសក់៖​ អត់ខុសអីពីដំឡូងបារាំងនោះទេ​ ចំពោះត្រសក់នោះ ​ព្រោះថា​ វាមានជាតិ ​អាស៊ីតធម្មជាតិស្រាល ​ដែលជួយឱ្យស្បែកភ្លឺ រលោង​។ គ្រាន់តែលាងត្រសក់ឱ្យស្អាត់​ រួចចិតជាបន្ទះស្តើងៗ ​យទៅបិតក្លៀករបស់អ្នកជាការស្រេច​ អនុវត្តវាពីរទៅបីដងក្នុងមួយសប្តាហ៍ ​ម្យ៉ាងវិញទៀត​ យក​ទឹក​ត្រសក់​ទៅលាយជាមួយនឹងម្សៅរមៀតលាយដាក់ទឹកក្រូចឆ្មាថែម តែបន្តិច រួចលាបទៅលើបរិវេណដែលខ្មៅនោះ វានឹងរឹងរឹតតែទទួលបានលទ្ធផលលឿន ទុកវាកន្លះម៉ោងរួចចាំសម្អាតដោយទឹក ធ្វើជាប្រចាំនឹងទទួលបានលទ្ធផលល្អ។៣.ក្រូចឆ្មា៖ ក្រូចឆ្មា គឺជាគ្រឿងសម្អាតពីធម្មជាតិ​ ដែលវាអាចប្រឆាំងទៅនឹងពពួកបាក់តេរី​ក្រូចឆ្មាវាជាថ្នាំសម្លាប់មេរោគ។នេះជាហេតុផលដែលក្រូចឆ្មាព្យាបាលទៅលើស្បែកដែល មានបញ្ហាផ្សេងៗជាពិសេស ​ស្បែកដែលរងដោយភាពខ្មៅនៅក្រោមក្លៀក ​លាបវាទៅលើក្លៀក ​វាអាចកំ​ចាត់​នូវ​ស្បែកខ្មៅ​និងធ្វើឱ្យស្បែករលោងជាក់ជាមិនខានឡើយ​។វិធីសាស្ត្រក្នុងការប្រើ​ យកក្រូចឆ្មាឈ្លីទៅលើ ​ក្លៀក​របស់យើងពីរទៅបីនាទីចុះឡើងៗ ​បន្ទាប់មកទុករយះពេល១០ ​នាទីចាំលាងសម្អាតចេញ​ បើមិនអីចឹងទេលាយស្ករសតិចៗនៅក្នុងទឹកក្រូចឆ្មារួចយក​មកលាបទុកវារយះពេល ​១០នាទី​លាងចម្រះចេញ​ មួយសប្តាហ៍ធ្វើវា៤ ទៅ ៥ ដង ​នឹងទទួលបានផលជាក់ជាមិនខា​ន​។​៤.​ម្សៅBacking Soda​៖ ​ប្រភេទម្សៅ Backing Soda​ អាចត្រូវបាន ​គេយកទៅកម្ចាត់ក្លៀក ខ្មៅផងដែរ​ វាជួយទៅដល់កោសិកាដែលងាប់​។ សូមលាយម្សៅ Backing Soda ​ជាមួយទឹក ​ផុកៗ​ រួចយកទៅលាបនៅក្រោមក្លៀក​ បន្ទាប់មកលាងវាចេញនៅពេលដែលវាស្ងួត​ ព្យាយាម ​ធ្វើពីរបីដង​ក្នុងមួយសប្តាហ៍​នឹងទទួលបានលទ្ធផល​។​៥.​​ប្រេងដូង​​៖ ​​ប្រេងដូងជាជម្រើសមួយផ្សេងទៀត​​ នៅក្នុងការធ្វើឱ្យក្លៀករបស់យើងស​ ​កម្ចាត់ចោលនូវបញ្ហាខ្មៅផ្សេងៗ។វិធីធ្វើ ​ម៉ាស្សាប្រេងដូង​​ ឬប្រេង​​ អូលាវថ្មមៗនៅលើបរិវេណ ​​ក្លៀកដែលខ្មៅ ​ទុកចោល​ ១០ទៅ១៥នាទី​ លាងចេញដោយប្រើសាប៊ូ មួយសប្តាហ៍ធ្វើវា ​ពីរទៅបីដងនឹងទទួល​បាន​ផល​៕​

ចង់បានក្លៀកសសាកល្បងវិធីសាស្រ្តបែបធម្មជាតិមើលម៉េចដែរដោយ៖ កញ្ញា
ប្រភព៖http://www.top10homeremedies.com