អេក្រង់​ ​4K​ ​របស់​ ​Dell អាច​​​ប្រើ​កុំព្យូទ័រ​ ​៤​ ​ក្នុងពេលតែមួយ

P4317Q​ ​ជា​អេក្រង់​ម៉ូដែល​ថ្មី​របស់​ ​Dell​​​ ដែល​មាន​បំពាក់​រន្ធ​បញ្ចូល​វីដេអូ​ ​ចំនួន​ ​៤​ ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ ​​អាច​ប្រើប្រាស់​កុំព្យូទ័រ​ ​៤​ ​ក្នុង​ពេល​តែ​មួយ​បាន​ផង​ដែរ​។​ ​

 

អេក្រង់​ ​4K​ ​របស់​ ​Dell អាច​​​ប្រើ​កុំព្យូទ័រ​ ​៤​ ​ក្នុងពេលតែមួយ

 

អេក្រង់​ម៉ូដែល​នេះ​ ​មាន​ទំហំ​ ​៤៣​ ​អ៊ីញ​​​ ​ហើយ​ចំណុច​ពិសេស​របស់​វា​គឺ​អាច​បញ្ចេញ​រូបភាព​កម្រិត​ ​4k​ ​​មាន​ពណ៌​ធម្មជាតិ​ ហើយ​​លើស​ពី​នេះ​ ​P4317Q​ ​មាន​បំពាក់​នូវ​រន្ធ​ ​HDMI​ ​Display Port​ ​Mini Display Port​ ​និង​ឧបករណ៍​បំពង​សម្លេង​ផង​ដែរ​។​ ​

 

អេក្រង់​ ​4K​ ​របស់​ ​Dell អាច​​​ប្រើ​កុំព្យូទ័រ​ ​៤​ ​ក្នុងពេលតែមួយ

 

សម្រាប់​ប្រិយមិត្ត​ ​ដែល​ស្ថិត​ក្នុង​វិស័យ​ការងារ​ ​ដូច​ជា​ ​អ្នក​រចនា​ក្រាហ្វិក​ ​អ្នក​វិភាគ​ស្ថានការណ៍​ទីផ្សារ ហិរញ្ញវត្ថុ​ ​ឬ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នានា​ ​អេក្រង់​ប្រភេទ​នេះ​គឺ​ស័ក្តិសម​​​ជ្រើសរើស​ប្រើ​ ​ដោយ​​មាន​តម្លៃ​ប្រមាណ​ ​១​ ​៣៥០​ ​ដុល្លារ​ ​(តម្លៃ​បរទេស​)​ ​៕​

 

អាន​បន្ត​ ​៖​​ Canon បង្ហាញ​មូលហេតុ​​ Len ​​មាន​តម្លៃ​ដល់​ ១​ ម៉ឺន​ដុល្លារ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖ ​cnet​