អ្នក​គាំទ្រ​​ជិត​៦​ម៉ឺន​នាក់ មាន​តែ​ម្នាក់​នេះ​លើក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​យប់​មិញ

ជំនួប​មិត្តភាព​កម្ពុជា​និង​ទីម័រ​ខាង​កើត​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ មាន​ការ​ចូល​រួម​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រលាញ់​វិស័យ​កីឡា​ជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយ​ការ​ចូល​រួម​ទស្សនា​នោះ​មាន​ការ​តុបតែង​មុខ​មាត់ និង​លើក​ទង់​ជាតិ​កម្ពុជា​គ្រវី​ចុះ​ឡើង​ ដែល​មើល​ទៅ​ពិត​ជា​បង្កើត​បាន​ទិដ្ឋភាព​អស្ចារ្យ​ខ្លាំង​ណាស់។

 

អ្នក​គាំទ្រ​​ជិត​៦​ម៉ឺន​នាក់ មាន​តែ​ម្នាក់​នេះ​លើក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​យប់​មិញ

 

តែ​អ្វី​ដែល​កត់​សម្គាល់​បាន​ក្នុង​ចំណោម​អ្នក​គាំទ្រ​ជិត​៦​ម៉ឺន​នាក់​នេះ ​មាន​យុវជន​ម្នាក់​គត់​ដែល​បាន​លើក​​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​អម​ជាមួយ​ទង់ជាតិ​មួយ ដែល​មើល​ទៅ​ពិត​ជា​រំភើប​ចំពោះ​ទឹក​ចិត្ត​របស់​យុវជន​ម្នាក់​នោះ​ណាស់។

 

អ្នក​គាំទ្រ​​ជិត​៦​ម៉ឺន​នាក់ មាន​តែ​ម្នាក់​នេះ​លើក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​យប់​មិញ

 

អ្នក​គាំទ្រ​​ជិត​៦​ម៉ឺន​នាក់ មាន​តែ​ម្នាក់​នេះ​លើក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​យប់​មិញ

 

ចុះ​សម្រាប់​ប្រិយមិត្ត​វិញ មាន​ស្គាល់​យុវជន​ម្នាក់​នេះ​ដែរ​អត់ ហើយ​នៅ​យប់មិញ​នេះ​មាន​នរណា​លើក​​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​យើង​ទៀត​ដែរ​អត់?

 

អត្ថបទ៖ មុន្នី រម្យ