ក្រុមហ៊ុន​​​ចិន​​​​សូម​ទោស​ ចំពោះ​​ពាណិជ្ជកម្ម​​មួយ​ដែល​រង​ការ​​រិះ​គន់​ថា​រើស​អើង​ពូជ​សាសន៍​

ក្រុមហ៊ុន​​​ពី​ក្រោយ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​​ផលិត​ផល​ម្សៅ​សាប៊ូ​​បោក​ខោ​អាវ​​មួយ​របស់​ចិន​​ដែល​កំពុង​រង​ការ​រិះ​គន់​​ថា​បាន​​រើស​អើង​ពូជ​សាសន៍ ពេល​នេះ​បាន​ចេញ​មុខ​សូម​ទោស​​​ចំពោះ​​សាធារណជន។

 

ក្រុមហ៊ុន​​​ចិន​​​​សូម​ទោស​ ចំពោះ​​ពាណិជ្ជកម្ម​​មួយ​ដែល​រង​ការ​​រិះ​គន់​ថា​រើស​អើង​ពូជ​សាសន៍​

 

ក្នុង​វីដេអូ​ បាន​បង្ហាញ​អំពី​នារី​​ស្បែក​ ស​​ បោះ​បុរស​ស្បែក​ខ្មៅ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ​ដើម្បី​ឲ្យ​បុរស​នោះ​ប្រែ​ក្លាយ​ទៅ​ជា​មាន​ស្បែក​ ស ដូច​ខ្លួន​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​បង្ហាញ​មតិ​រិះ​គន់។

 

“ពួក​យើង​សូមទោស​ចំពោះ​​ការ​ធ្វើ​ឲ្យ​​ប្រជាជន​​អាហ្វ្រិក​​ឈឺ​ចាប់​ចំពោះ​​ការ​ចែក​ចាយ​​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​​មួយ​នេះ​។ ពួក​យើង​​សូម​ប្រឆាំង​​និង​មិន​ឲ្យ​មាន​ករណី​​បង្ហាញ​ពី​ការ​រើស​អើង​ពូជ​សាសន៍​នោះ​ទេ”។ នេះ​បើ​តាម​​សេចក្ដី​ថ្លែង​ការណ៍​​របស់​ក្រុមហ៊ុន​​ចិន​ខាង​លើ​ប្រាប់​ទៅ​សារព័ត៌មាន​។

 

តាម​ប្រភព​ CNN ក្រុមហ៊ុន​ខាង​លើ​​បាន​​យក​ដក​​​ពាណិជ្ជកម្ម​ខាង​លើ​ចេញ​ពី​អ៊ីនធឺណិត និង​បាន​សំណូម​ពរ​ឲ្យ​​អ្នក​លេង​អ៊ីនធឺណិត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ផ្សេង​ទៀត​ឈប់​ចែក​ចាយ​​​ផ្សព្វផ្សាយ​​បន្ត​ទៀត​ផង​ដែរ។

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​​ដែល​ ពាណិជ្ជកម្ម​​​​ក្នុង​ប្រទេស​ចិន​រង​ការ​រិះ​គន់។ កន្លង​មក​​ការ​ពាណិជ្ជកម្ម​ចិន​បាន​​ផ្សព្វផ្សាយ​ច្រើន​​ដែល​បង្ហាញ​ពី​លក្ខណៈ​​ប្រកាន់​ពូជ​សាសន៍​​ពណ៌​សម្បុរ ស្រប​ពេល​ដែល​ប្រជាជន​​អាហ្វ្រិក​ជា​ច្រើន​បាន​មក​រស់​នៅ​ប្រទេស​ចិន​ ជា​ពិសេស​​នៅ​ក្នុង​ខេត្ត​ Guangdong ៕

ចុចអាន៖  ពាណិជ្ជកម្ម​មួយ​របស់​ចិន​រង​ការ​រិះ​គន់​ខ្លាំង​ ថា​រើស​អើង​ពូជសាសន៍​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, CNN​​​​​​​​​​​​​​​​

​​​​​​
​​

​​