ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​

គូ​ស្វាមី​​ភរិយា​​ជន​ជាតិ​រុស្ស៊ី​​មួយ​គូ​​​ដែល​មាន​ចិញ្ចឹម​​​​​​ខ្លា​ឃ្មុំ​មួយ​ក្បាល​​នៅ​ក្នុង​បន្ទុក​ បាន​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​ពី​សារព័ត៌មាន​អង់គ្លេស​ Daily Mail ជួប​សម្ភាស​​ពី​​ការ​​រស់​នៅ​​​របស់​ពួក​គេ។

 

ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​

 

Svetlana និង​Yuriy Panteleenko បាន​ចិញ្ចឹម​បី​បាច់​​​ខ្លា​ឃ្មុំ​​ឈ្មោះ​ថា​​ Stepan ដែល​ពួក​គេ​ចាត់​ទុក​​វា​ដូច​ជា​កូន​​របស់​ខ្លួន។ Stepan ត្រូវ​​បាន​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​​​យក​មក​ចិញ្ចឹម​តាំង​ពី​​​វា​​មាន​​​អាយុ​​​ទើប​តែ​៣​ខែ។

 

សព្វ​ថ្ងៃ​នេះ​ ​ខ្លា​ឃ្មុំ​ Stepan មាន​វ័យ​២៣​ឆ្នាំ​ហើយ ឯ​ទម្ងន់​របស់​វា​គឺ​​៣០០​ផោន (១៣៦​​គ.ក.) និង​កម្ពស់​​ជាង​២​ម៉ែត្រ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ដាយ​ឪពុក​ចិញ្ចឹម​របស់​វា ថា​ Stepan ជា​​​ខ្លា​ឃ្មុំ​​​​ផ្សាំង​មួយ​។​ វា​ចូល​ចិត្ត​ប្រឡែង​លេង​ ជា​ពិសេស​​ លេង​បាល់​និង​​អង្គុយ​លើ​សាឡុង​​មើល​ទូរទស្សន៍​នៅ​ពេល​ល្ងាច។

 

ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​

 

ម្ដាយ​ឪពុក​ចិញ្ចឹម​របស់​ខ្លា​ឃ្មុំ​​ខាង​លើ​បន្ត​ទៀត​ថា ជំនាញ​ពិសេស​​មួយ​ដែល​Stepan អាច​ជួយ​ការងារ​ក្នុង​ផ្ទះ​របស់​ពួក​គេ​បាន​គឺ ដង​ដឹក​​ស្រោច​ផ្កា។ ប៉ុន្តែ​​ក្រោយ​ពី​ធ្វើ​ការ​រួច រៀង​រាល់​ថ្ងៃ​Stepan ត្រូវ​ការ​​ស៊ី​​ត្រី​​ ២៥​គ.ក. បន្លែ​​​និង​ស៊ុត​ជា​ច្រើន​ ហើយ​ទោះ​ជា​យ៉ាង​ណា​ Svetlana និង​Yuriy Panteleenko ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​នៅ​តែ​ចូល​ចិត្ត​ចិញ្ចឹម​​​កូន​សំណព្វ​ចិត្ត​របស់​ពួក​គេ៕

 

ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​
  ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​
  ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​
  ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​
  ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​
  ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​
  ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​

 

ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​
  ទៅ​មើល​គ្រួសារ​​​​ចិញ្ចឹម​ខ្លា​ឃ្មុំ​​មួយ​ក្បាល​​ទុក​ដូច​កូន​បង្កើត​

 

 
ចុចអាន៖  ខ្លាឃ្មុំ​ផេនដា​ ​ជា​សត្វ​​មាន​​ចរិត​ដូច​កូន​ក្មេង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​

​​
​​​​​
​​​​​​​