សាកលវិទ្យាល័យ​អង្គរ​ខេត្តសៀមរាប ប្រគល់​វិញ្ញាបនបត្រ​ជូន​និស្សិត​ជ័យលាភី ចំនួន ៣៧១​នាក់

សាកលវិទ្យាល័យ​អង្គរ​ខេត្តសៀមរាប ប្រគល់​វិញ្ញាបនបត្រ​ជូន​និស្សិត​ជ័យលាភី ចំនួន ៣៧១​នាក់



សៀមរាប ៖ លោក ហ៊ុន ម៉ា​នី សមាជិក​សភាជាតិ និង ជា​ប្រធាន​សហភាព​ស​ព័ន្ធ​យុវជន​កម្ពុជា​ បានចែករំលែក​បទពិសោធន៍​នៃ​ជីវិត​សិក្សា ជូន​ដល់​និស្សិត​ជ័យលាភី​នៃ​សាកលវិទ្យាល័យ​អង្គរ​(​ខេត្តសៀមរាប​) ក្នុងឱកាសដែលលោក ចូលរួមប្រគល់​វិញ្ញាបនបត្រ​ជូន​និស្សិត​បញ្ចប់ការសិក្សា។

និស្សិត​សាកលវិទ្យាល័យ​អង្គរ​(​ខេត្តសៀមរាប​)​ចំនួន ៣៧១​នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ប្រកបដោយ​ជោគជ័យ បាន​ជួបជុំគ្នា​ទទួល​ជ័យលាភី​របស់​ខ្លួន ក្រោម​ការ​ផ្តល់​កិត្តិយស ចូលរួម​សំណេះសំណាល​ដោយ លោក ហ៊ុន ម៉ា​នី សមាជិកសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន អា​ប៉ូ​ឡូ​ប្លា​ហ្សា។

បណ្តា​និស្សិត​ជ័យ​លាភី​ទាំងនោះ រួមមាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៥​នាក់ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៣៣៧​នាក់ និង​ថ្នាក់​បរិញ្ញាបត្ររង​ចំនួន​២៩​នាក់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ លោក សៀង ណាំ តំណាងរាស្ត្រ​សៀមរាប និង ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អង្គរ ហើយ​លោក​ក៏បាន​បញ្ជាក់​បន្ថែម​ថា ក្នុងចំណោម​និស្សិត​ជ័យលាភី​ទាំងនោះ មាន​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន​៥០​នាក់ និស្សិត​អាហារូបករណ៍​របស់​ក្រសួង​អប់រំ​ចំនួន​៣៩​នាក់ អាហារូបករណ៍​នៃ​គម្រោង​ធនាគារ​ពិភពលោក​ចំនួន​៨​នាក់ និង​និស្សិត​អាហារូបករណ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​)​ចំនួន​៣​នាក់។

ជា​មួយ​នឹង​ជំនួប​សំណេះសំណាល​ជាមួយ​និស្សិត​ជ័យលាភី​ទាំងនោះ លោក ហ៊ុន ម៉ា​នី សមាជិក​សភាជាតិ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​នាំ​យក​នូវ​បទពិសោធន៍​នៃ​ជីវិត​សិក្សា លើក​បង្ហាញ​ដើម្បី​ជំរុញ​ការ​លើក​ទឹក​ចិត្ត​ដល់​បណ្តា​យុវ​និស្សិត​ទាំងអស់ ខិតខំ តស៊ូ ព្យាយាម ចំណាយ​ពេលវេលា បន្ត​ការសិក្សា ប្រកបដោយ​ការ​ជឿជាក់ ដើម្បី​ឆ្ពោះ​ទៅ​អនាគត​មួយ​ដែល​ជា​ជោគជ័យ​នៃ​ជីវិត។ យើង​ត្រូវ​មាន​សេចក្តី​ក្លាហាន ដាក់​គោលដៅ​អនាគត ទៅ​ក្នុង​ក្តី​សុបិន្ត​មួយ​ប្រកបដោយ​មហិច្ឆតា​ខ្ពស់ មិន​ចុះ​ញ៉ម​ចំពោះ​ឧបសគ្គ ហើយ​ត្រូវ​ចាត់​ទុក​ឲ្យ​បាន​ថា បរាជ័យ គឺ ជា​បទពិសោធន៍។

ជាមួយ​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ​នេះ លោក ហ៊ុន ម៉ា​នី បាន​លើក​ឡើង​នូវ​ការ​ប្រៀបធៀប​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​លិចលង់​ដ៏​ធ្ងន់ធ្ងរ​ដល់ក​ម្រឹត​សូន្យ ក្រោម​ការជាន់​ពន្លិច​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ បន​ប្រល័យពូជសាសន៍​របស់​ប៉ុល​ពត ថា​តើ​កម្ពុជា ត្រូវបាន​រស់រាន​មាន​ជីវិត​ឡើងវិញ​យ៉ាង​ដូចម្តេច ទើប​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​ត្រូវបាន​រស់ក្នុង​សន្តិភាព និង​ការអភិវឌ្ឍន៍ ហើយ​តើ​យុវជន​កម្ពុជា ដែលជា​ទំពាំង​ស្នង​ឫស្សី ត្រូវមាន​ឆន្ទៈ និង​កតាព្វកិច្ច​យ៉ាងដូចម្តេច​ដែរ ដើម្បី​អនាគត​ប្រទេសមួយ​ដ៏​រុងរឿង។

លោក​ហ៊ុន​ម៉ា​នី​បាន​បង្ហាញ​នូវ​ការ​ពង្រឹង​ឆន្ទៈ​យុវជន​ខ្មែរ​ដែល​ដំបូងបង្អស់ គឺ​ត្រូវ​មាន​មោទនភាព​ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ​ហើយ​ត្រូវ​មាន​ជំនឿ​ជឿជាក់ លើ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ហើយ​គ្រប់​កាលៈទេសៈ បើ​ទោះ​ជា​ប្រទេស​យើង​យ៉ាងណាក៏ដោយ យើង​ត្រូវ​ជឿជាក់​លើ​កម្ពុជា ជា​ប្រទេស​របស់​យើង ពេលនោះ​ថ្វីត្បិតតែ​យើង​មិនទាន់​ថា អនាគត​ប្រទេស​យើង​យ៉ាងណា​ក៏​ពិតមែន តែ​ផ្អែកលើ ក៏ប៉ុន្តែ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការ​តស៊ូ លះបង់ ការ​ខំ​ប្រឹងប្រែង​ការ​ថែរក្សា​នូវ​គំនិត​វិជ្ជមាន​ចំពោះ​ប្រទេស​យើង​ធ្វើ​បាន​យ៉ាង​ដូច្នេះ តើ​មាន​អ្នកដទៃ​ណា​ហ៊ាន​មើលងាយ​ប្រទេស​យើង។

លោកថា​ លោក​និយាយ មិន​មាន​ត្រូវ​ទាំងអស់​នោះ​ទេ​តែ​សូម​ពិចារណា​លើ​ចំណុច​តែ​ត្រូវ​ដែល​ល្អ ដែល​មាន​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ ហើយ​សំខាន់​គឺ​ស្ថិត​នៅ​លើ​សំនួរ​ដែល​ត្រូវ​សួរថា ហេតុអ្វី​បានជា​យើង​ខំប្រឹង​ធ្វើ ហើយ​ត្រូវ​ធ្វើ​បន្ត​ទៀត?៕

សាកលវិទ្យាល័យ​អង្គរ​ខេត្តសៀមរាប ប្រគល់​វិញ្ញាបនបត្រ​ជូន​និស្សិត​ជ័យលាភី ចំនួន ៣៧១​នាក់ សាកលវិទ្យាល័យ​អង្គរ​ខេត្តសៀមរាប ប្រគល់​វិញ្ញាបនបត្រ​ជូន​និស្សិត​ជ័យលាភី ចំនួន ៣៧១​នាក់ សាកលវិទ្យាល័យ​អង្គរ​ខេត្តសៀមរាប ប្រគល់​វិញ្ញាបនបត្រ​ជូន​និស្សិត​ជ័យលាភី ចំនួន ៣៧១​នាក់