លោក ទៀ សុខា ចាត់​តំណាង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​គ្រួសារ​ក្រីក្រ​មានកូន​៩​នាក់​

លោក ទៀ សុខា ចាត់​តំណាង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​គ្រួសារ​ក្រីក្រ​មានកូន​៩​នាក់​

ព្រះសីហនុ​ ៖ ​គ្រួសារ​ក្រីក្រ​តោកយ៉ាក​មួយ​គ្រួសារ​ ដែល​បុរស​ជា​ឪពុក​មាន​មុខរបរ​ជា​កម្មករ​សំណង់​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មាន​ជំងឺ​ប្រចាំ​កាយ​ នៅផ្ទះ​មើល​ថែ​ទាំ​កូន រក​ព្រឹក​ខ្វះ​ល្ងាច​ បាន​ល្ងាច​ខ្វះ​ពេល​ព្រឹ​ក​ មានកូន​តូចៗ​នៅក្នុង​បន្ទុក​ចំនួន​៨​នាក់ ​និង​កូន​ក្នុង​ពោះ​ទម្ងន់​៧​ខែ​សរុប​កូន​៩​នាក់​ ដែល​បាន​ស្រែ​ក​អំពាវនាវ​ស្វែងរក​សប្បុរសជន ​ឲ្យ​ជួយ​ស្រោចស្រង់​ជីវិត​ពួកគាត់​ផង​នោះ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧស​ភា​ ឆ្នាំ​២០១៦ លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ​សាខា​ខេត្ត​ព្រះសីហនុ​ បាន​ចាត់​តំណាង​ឲ្យ​ លោក មិន ឌី​ណា ដឹកនាំ​សមាជិក​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ នាំ​យក​អំណោយ​ និង​ថវិកា​មួយចំនួន​ ទៅ​ចែក​ជូន​ដល់ដៃ​ក្រុម​គ្រួសារ​ក្រីក្រ ​ដែល​រស់នៅ​ចង​តង់​ក្រោម​ដើមឈើ ស្ថិត​នៅ​ក្រោយ​សាលាបឋមសិក្សា​ចំការកៅស៊ូ​ឃ្លាំង​លើ​ នៅ​ចំនុច​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង/ខេត្ត​ព្រះសីហនុ​។

លោក មិន ឌី​ណា តំណាង​ឲ្យ​ លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ សាខា​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​គ្រួសារ​ក្រីក្រ​ដែល​ទទួល​អំណោយ​នៅ​ពេល​នេះ ​មាន​ប្ដី​ឈ្មោះ ម៉ី អ៊ី អាយុ​៤៩​ឆ្នាំ​ មាន​មុខរបរ​កម្មករ​សំណង់​ មាន​ប្រពន្ធ​ឈ្មោះ ​សំរិទ្ធ សុខ​ឡេង អាយុ​៤២​ឆ្នាំ គ្រួសារ​មួយ​នេះ​ មាន​សមាជិក​សរុប​១១​នាក់​រាប់ទាំង​ក្នុង​ពោះ​។ លោក មិន ឌី​ណា បាន​ឲ្យ​ដឹង​ទៀត​ថា ​យោង​តា​ម​ការ​អះ​អាង​របស់​អាជ្ញាធរ​ដែនដី ​ព្រមទាំង​សាមី​ខ្លួន​ផង​នោះ​ គ្រួសារ​នេះ​មិន​មាន​ដី​ផ្ទាល់ខ្លួន ​ដើម្បី​សាងសង់​ជា​ជម្រក​​ស្នាក់​នៅ​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ​ពួកគាត់​បាន​នាំ​គ្នា​មក​រស់នៅ​ ដោយ​បោះតង់​នៅ​ក្រោម​ដើមឈើ​ក្បែរ​ចិញ្ចើម​ផ្លូវ​។

​លោក មិន ឌី​ណា បាន​ឲ្យ​ដឹង​ទៀត​ថា ​អំណោយ​បន្តិចបន្តួច​ដែល​យក​ទៅ​ចែក​ជូន ​ពួកគាត់​នៅ​ពេល​នេះ​មាន ៖ អង្ករ​៥០​គីឡូ​ មី​២​កេស​ ត្រីខ​២​យួរ​ ទឹកត្រី​២​យួរ​ ទឹក​ស៊ីអ៊ីវ​២​យួរ​ ប្រេងឆា​២​ដប​ អំបិល​២​គី​ឡូ​ ស្ករស​២​គីឡូ​ ប៊ីចេង​២​កញ្ចប់​ ថវិកា​១​លាន​រៀល​៕