​កំណត់​ត្រា​របស់​ Andriy Shevchenko សម្រាប់ ​Ukraine ​រយៈ​ពេល​២០​ឆ្នាំ​ត្រូវ​បាន​គេ​បំបែក​បាន​ហើយ​

អតីតខ្សែប្រយុទ្ធក្លឹបតោខៀវChelsea, AC Milan និង Dynamo Kiev លោក Andriy Shevchenko ធ្លាប់ជាកីឡាករក្មេងជាងគេដែលអាចស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិ Ukraine តែពេលនេះត្រូវបានខ្សែបម្រើវ័យក្មេង OlekSandr Zinchenko បំបែកកំណត់ត្រាកាលពីយប់មិញពេលប្រកួតជាមួយ Romania ហើយ ។

កីឡាករវ័យក្មេង Olek Sandr Zinchenko

កីឡាករ Shevchenko ធ្លាប់ជាកីឡាករក្មេងជាងគេសម្រាប់ Ukraine ដែលអាចរកគ្រាប់បញ្ចូលទីបាន ដោយកាលនោះគាត់មានអាយុត្រឹមតែ ១៩ឆ្នាំ ២១៤ថ្ងៃ ស៊ុតបញ្ចូលទីពេលប្រកួតមិត្តភាពជាមួយតួកគឺក្នុងឆ្នាំ១៩៩៦ ។ គួរបញ្ជាក់ផងដែរ កំណត់ត្រារបស់អតីតម្ចាស់ពាន Ballon d’Or ឆ្នាំ២០០៤នេះ ត្រូវបានរក្សា២០ឆ្នាំមកហើយ ។

តែយ៉ាងណាទើបពីយប់មិញនេះខ្សែបម្រើរបស់ក្លឹប FC Ulfa លោក Zinchenko បំបែកបានដោយស៊ុតយកឈ្នះលើRomania ក្នុងលទ្ធផល៤ទល់៣ ខណៈខ្លួនមានអាយុត្រឹមតែ ១៩ឆ្នាំ ១៦៥ថ្ងៃ តែប៉ុណ្ណោះ ។

ខាងក្រោមជាវីដេអូនៃការស៊ុតបញ្ចូលទីរបស់ Zinchenko កាលពីយប់មិញ ៖

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​កំណត់​ត្រា​របស់​ Andriy Shevchenko សម្រាប់ ​Ukraine ​រយៈ​ពេល​២០​ឆ្នាំ​ត្រូវ​បាន​គេ​បំបែក​បាន​ហើយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កីឡា
Tags: