ទារកទើបកើតម្នាក់សំណាងនៅមានជីវិត ក្រោយ​​រង​ការ​ចាក់​១៤​កាំ​បិត និង​កប់​ទាំង​រស់

ទារកទើបកើតម្នាក់នៅក្នុងប្រទេសថៃ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ក្រោយពីត្រូវបានចាក់ជាច្រើនកាំបិត និងកប់ទាំងរស់នៅក្នុងផ្នូររាក់មួយ ។

ប៉ូលីស Wang Yai បាននិយាយថា Kachit Krongyut អាយុ ៥៣ ឆ្នាំ បានចេញទៅវាលស្រែជាមួយគោរបស់នាងជាច្រើនក្បាល នៅពេលនោះ គាត់ក៏បានជំពក់ជើងដួលលើផ្នូររាក់មួយ និងឮសម្លេងទារកស្រែកយំ ។ ភ្លាមៗនោះ Krongyut ក៏បានឃើញជើងរបស់ទារកនោះលៀនចេញពីរណ្តៅផ្នូរ ។ ហើយទារកត្រូវបានជនល្មើសកប់ ដោយដាក់ផ្កាប់មុខ ។

ទារកទើបកើតម្នាក់សំណាងនៅមានជីវិត ក្រោយ​​រង​ការ​ចាក់​១៤​កាំ​បិត និង​កប់​ទាំង​រស់

ឃើញដូច្នោះ ស្រ្តីរូបនោះ ក៏បានប្រញាប់ប្រញាល់ហៅសមាជិកគ្រួសាររបស់គាត់ មកកាន់កន្លែងកើតហេតុ ដើម្បីនាំយកទារករងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ប្តីរបស់ Krongyut លោក Pornchai និយាយថា ផ្នូរកប់ទារកនោះមានជម្រៅ ៨ អ៊ីង ។

គាត់ក៏បានឃើញមានដានជើង និងកង់ម៉ូតូ ស្ថិតនៅក្បែរផ្នូរនោះផងដែរ ។

ក្រុមគ្រូពេទ្យនិយាយថា ទារករងរបួសចាក់ច្រើនកាំបិត និងរងការវាយដំលើរាងកាយជាច្រើនកន្លែង, ប៉ុន្តែ សំណាងល្អ ដែលទារកនៅតែមានជីវិត ហើយបច្ចុប្បន្ន ទារកក្នុងស្ថានភាពស្ថេរភាព ។

ប៉ូលីសនិយាយថា រហូតមកទល់ពេលនេះ ជនល្មើសពុំទាន់ត្រូវបានចាប់ខ្លួន មកផ្តន្ទាទោសនៅឡើយ ៕

  • ទារកទើបកើតម្នាក់សំណាងនៅមានជីវិត ក្រោយ​​រង​ការ​ចាក់​១៤​កាំ​បិត និង​កប់​ទាំង​រស់已关闭评论
  • 43 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:វប្បធម៌