ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់

១-​ក្តី​រំពឹង​៖ ក្រោយ​ពី​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ និង​បូ​ស្ន៊ី​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​រួច​មក គេ​សង្កេត​ឃើញ​ថា សមត្ថភាព​របស់​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ គឺ​លេង​បាន​ល្អ​ជាមួយនឹង​បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​បាល់​របស់​កីឡាករ​នីមួយ​ៗ ដែល​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​សង្ឃឹមថានឹង​អាច​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​នៃ​ការ​ប្រកួត Euro 2016​នេះ ។

២-​លទ្ធផល​ល្អ​៖ ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​ធ្លាប់​ចាញ់​ក្នុង​វគ្គ​ជម្រុះ​ក្រុម​កាលពី​ឆ្នាំ​១៩៨៨ និង​២០១២​។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ និង​ប្រយុទ្ធ​កីឡាករ Jon Walters ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Stoke City គឺជា​តំណាង​កីឡាករ​ល្អ​មួយ​រូប​ប្រចាំ​សាធារណរដ្ឋ​អៀរ​ឡង់ ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​ការ​ប្រកួត​នា​ពេល​កន្លង​មក ។

៤-​គ្រូបង្វឹក​៖ លោក Martin O’Neill អាយុ​៦៤​ឆ្នាំ ជនជាតិ​អង់គ្លេស ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ នៅ​ក្នុង​ឆ្នាំ​២០១៣ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Shay Given (Stoke City), David Forde (Millwall), Keiren Westwood (Sheffield ), Darren Randolph (West Ham) ។

-​ខ្សែការពារ​៖ John O’Shea (Captain) (Sunderland), Séamus Coleman (Everton), Stephen Ward (Burnley), Paul McShane (Reading), Marc Wilson (Stoke City), Ciaran Clark (Aston Villa), Richard Keogh (Derby), Alex Pearce (Bristol City), Cyrus Christie (Derby), Shane Duffy (Blackburn) ។

-​ខ្សែបម្រើ​៖ Aiden McGeady (Sheffield), Glenn Whelan (Stoke City), James McCarthy (Everton), James McClean (West Brom), Wes Hoolahan (Norwich), Darron Gibson (Everton), Robbie Brady (Norwich), Jeff Hendrick (Derby), David Meyler (Hull City), Stephen Quinn (Reading), Anthony Pilkington (Cardiff), Jonny Hayes (Aberdeen), Eunan O’Kane (Bournemouth), Harry Arter (Bournemouth), Callum O’Dowda (Oxford United) ។

-​ខ្សែប្រយុទ្ធ​៖ Robbie Keane (LA Galaxy), Kevin Doyle (Colorado Rapids), Shane Long (Southampton), Jonathan Walters (Stoke City), Daryl Murphy (Ipswich), David McGoldrick (Ipswich) ៕