ច​ន ច័ន្ទ​លក្ខិណា ៖ ប្រពន្ធ​ថ្មី យុ​ត្ថា​រ៉ា ឆា​នី មិនអាច​ទទួល​តំណែង​នាង​បានទេ …!

​រាជធានី​ភ្នំពេញ : នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា កាលពី​ថ្ងៃទី​២៩ ខែឧសភា បាន​រៀបរាប់ថា ៖ «​ស្តាយ​ចិត្ត​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខំ​ប្រៀនប្រដៅ និង​បញ្ចុះបញ្ចូល​ទឹកចិត្ត​កូន​ឲ្យ​គោរព​ស្រឡាញ់​គេ​ដូច​ម្តាយ​ដែរ ព្រោះ​គេ​ជា​ប្រពន្ធ​ប៉ា ដូច្នេះ​ក៏​ជា​ម៉ា​ក់កូន​ដែរ ច​រិ​ក​បែប​ណឹ​ង​តើ បានកូន​ខ្ញុំ​ជួប​ម្តង​ជា​២​ដង​ហើយ លែង​ហ៊ាន​ជួប​ទៀត ខ្ញុំ​ចេះតែ​ឆ្ងល់​ហើយ​សួរ​កូន​តែ​កូន​មិន​ប្រាប់ ដឹង​តែ​និយាយថា ខ្លាច​មីង​!»​។​

ច​ន ច័ន្ទ​លក្ខិណា ៖ ប្រពន្ធ​ថ្មី យុ​ត្ថា​រ៉ា ឆា​នី មិនអាច​ទទួល​តំណែង​នាង​បានទេ …!

​ការលើកឡើង​បែបនេះ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មិនបាន​បញ្ជាក់ថា ប្រពន្ធ​ថ្មី​របស់លោក យុ​ត្ថា​រ៉ា ឆា​នី បានធ្វើ​អី​ខ្លះ​ឆ្គាំឆ្គង​ខ្លះ​មកលើ​កូន​នាង និង​មកលើ​អ្នកនាង​ទេ ហើយក៏​មិនបាន​បង្ហាញថា ភរិយា​ថ្មី​របស់លោក យុ​ត្ថា​រ៉ា ឆា​នី នោះ​មុខមាត់​យ៉ាង​មិច​នោះដែរ​។​

ច​ន ច័ន្ទ​លក្ខិណា ៖ ប្រពន្ធ​ថ្មី យុ​ត្ថា​រ៉ា ឆា​នី មិនអាច​ទទួល​តំណែង​នាង​បានទេ …!

​អ្នកនាង​បាន​បន្ត​នៅលើ​ហ្វេ​ស​ប៊ុ​ក​បន្ថែមទៀតថា «​បើ​កុំ​តែ​នៅ​គិតថា ជា​ឪពុក​របស់​កូន​ខ្ញុំ កុំ​អី​ខ្ញុំ​មិន​ទុក​មុខ​ឲ្យ​ទេ សូម​ប្រាប់​អ្នក​ក្រោយ​លោក​ផង កុំ​ចេះតែ​ហ៊ាន បើ​ខ្ញុំ​គ្មាន​មាយា​ទ មិនមែន​ខ្ញុំ​ចិញ្ចឹម​កូន​ម្នាក់ឯង​យ៉ាង​ត្រដាបត្រដួស​ទេ ខ្ញុំ​សុខចិត្ត​អត់​ចាយ​ខ្លួនឯង ដើម្បី​ទុក​លុយ​ឲ្យ​កូន​រៀន​!១០០ ក៏​មិនបាន​ជួយ​ផង ហើយ​ខ្ញុំ​ក៏​មិន​សុំ ដោយ​សុខចិត្ត​ទ្រាំទ្រ​ម្នាក់ឯង​ប៉ុណ្ណឹង​ហើយ នៅ​ហ៊ាន​ឲ្យ​នាង​មក​មើលងាយ​ខ្ញុំ​ទៀត​! នាង​ក៏មាន​កូន​ដែរ នាង​ដឹង​ច្បាស់​ហើយ លើក​ទី​១​ហើយ​ដែល​ខ្ញុំ​និយាយ​សូម​ប្រដៅ​ប្រពន្ធ​លោក​ផង​!»​។​

ច​ន ច័ន្ទ​លក្ខិណា ៖ ប្រពន្ធ​ថ្មី យុ​ត្ថា​រ៉ា ឆា​នី មិនអាច​ទទួល​តំណែង​នាង​បានទេ …!

​ការទម្លាយ​ជម្លោះ​គ្រួសារ​ដ៏​កម្រ​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា ភរិយា​ក្រោយ​របស់លោក យុ​ត្ថា​រ៉ា ឆា​នី អាចជា​នារី​ចិត្ត​មិនបាន មិន​ខុសពី​ម្ដាយចុង​ទូទៅ ចំពោះ​កូនស្រី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​។ សារ​ដដែល​នេះ ក៏បាន​បង្ហាញថា អ្នក​ទាំងពីរ បាន​ទាស់​ពាក្យសម្ដី​គ្នា​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ទើប​បណ្ដាល​ឲ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ឈានដល់​ការ​បង្ហោះ​ជា​សាធារណៈ ព្រមាន​នារី​ម្នាក់​នោះ ឲ្យ​ឈប់​មាក់ងាយ​មកលើ​ខ្លួន និង​ធ្វើ​មិនល្អ​ចំពោះ​កូនស្រី គ្រប់ពេល​កូនស្រី​ទៅលេង​ឪពុក​។ បើ​មិន​ដូច្នោះ​ទេ គឺ​នាង​នឹង​ប្រើ​ធម៌​ក្ដៅ​លែង​យល់មុខ​អតីត​ស្វាមី​ទៀតហើយ​។​

ច​ន ច័ន្ទ​លក្ខិណា ៖ ប្រពន្ធ​ថ្មី យុ​ត្ថា​រ៉ា ឆា​នី មិនអាច​ទទួល​តំណែង​នាង​បានទេ …!

​សារ​ចំនួន​២​ផ្សេងគ្នា​របស់​អ្នកនាង ក៏បាន​ស្ដែងចេញ​យ៉ាងច្បាស់​ថា លោក យុ​ត្ថា​រ៉ា ឆា​នី មិនបាន​រ៉ាប់រង​ទទួលខុសត្រូវ​លើ​កូនស្រី​សូម្បី​មួយ​រៀល​មួយ​ដុល្លារ​នោះទេ ក្រោយពេល​អ្នក​ទាំងពីរ ដាក់​ដោច ហើយ​រកឃើញ​គូស្នេហ៍​រៀងៗ​ខ្លួន​នាពេលនេះ​៕

ច​ន ច័ន្ទ​លក្ខិណា ៖ ប្រពន្ធ​ថ្មី យុ​ត្ថា​រ៉ា ឆា​នី មិនអាច​ទទួល​តំណែង​នាង​បានទេ …!