ក្មេងស្រីម្នាក់ចោរបាញ់ធ្លាយប្រអប់ជើង យកម៉ូតូអត់បាន យកបានតែខ្សែដៃ២ជី

(កំពង់ឆ្នាំង)៖ ក្មេងស្រីម្នាក់ក្នុងចំណោម៥នាក់ បានរងនូវគ្រាប់កាំភ្លើងចំប្រអប់ជើងខាងស្តាំដោយសារ ក្រុមចោបាញ់ប្លន់ប៉ុនប៉ងយកម៉ូតូ តែយកមិនបានបែរទៅយកខ្សែដៃមាស ចំនួន២ជីរត់គេចខ្លួនបាត់ ដោយករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥៖២០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ។

ករណីចោរបាញ់ប្លន់បម្រុងយកម៉ូតូតែយកមិនបាន បែរទៅយកខ្សែដៃមាសចំនួន២ជីនេះ ស្ថិតនៅផ្លូវលំក្រាលគ្រួស ក្រហម ខាងក្រោយវត្តអង្គរសេរី ភូមិ ស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់។

បើតាមប្រភពព័ត៌មានពីក្មេងស្រីអ្នករួមដំណើរជាមួយ និងជនរងគ្រោះផ្ទាល់ បានរៀបរាប់អោយដឹងថា ដើមឡើយរូបគាត់និងមិត្តភ័ក្រទាំងអស់ មានគ្នាចំនួន៥នាក់ បានធ្វើដំណើរដោយម៉ូតូ ២គ្រឿង១គ្រឿងជិះគ្នា២នាក់ ជិះក្រោយ និងម៉ូតូជនរងគ្រោះជិះមុខម៉ាកសង់ C125 ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C.3178 គាត់ជិះគ្នា៣នាក់ (ជនរងគ្រោះ)ជាអ្នកបើកចេញពីភូមិថ្មឥដ្ឋ គោលបំណងជូនម្តាយមីងទៅ ផ្ទះជួល នៅរោងចក្រមានកម្មវិធីហូបចុកជួបជុំគ្នានៅភូមិស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយពេលមកដល់ចំណុចកន្លែងកើតហេតុ ខាងលើស្រាប់តែជនសង្ស័យ មានគ្នា២នាក់ស្លៀកពាក់សុីវិល ពាក់មួកសុវត្តិភាពទាំពីរនាក់ ជិះម៉ូតូធំ ម៉ាក SL ពណ៍ខ្មៅ មិនចាំស្លាកលេខ មកអែប ហើយក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក មកភ្ជុងជនរងគ្រោះ ឱ្យប្រគល់ម៉ូតូឱ្យរូបគេ តែជនរងគ្រោះ មិនព្រមប្រគល់ ហើយក៏ត្រូវជនសង្ស័យ បាញ់១គ្រាប់ចំទូកម៉ូតូខាងឆ្វេង ធ្លាយទៅខាងស្តាំក៏ត្រូវ ប្រអប់ជើងជនរងគ្រោះ ខាងស្តាំបៀមគ្រាប់ជាប់នៅក្នុងជើង ក៏ត្រូវជនសង្ស័យបេះខ្សែដៃ មាសសុទ្ធមានទម្ងន់២ជី ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តងទៅ ហើយជនរងគ្រោះត្រូវអ្នករួមដំណើរ និងអ្នកជិតខាងនាំយកនៅសង្គ្រោះនៅ មន្ទីរពេទ្យឯកជន តែវណ្ណា នៅសាលាលេខប្រាំ។

ក្រោយកើតហេតុ ប្រហែល១ម៉ោងក្រោយមកទើបគេឃើញ មានសមត្ថកិច្ចនគរបាលមូលដ្ឋាន មកដល់កន្លែងកើតហេតុ បានត្រឹមធ្វើកំណត់ហេតុតែប៉ុណ្ណោះ។

ជនរងគ្រោះ ឈ្មោះ ផាវ សុផាន ភេទស្រីអាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួសប្រអប់ជើងខាងស្តាំ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៦ដោយសារម៉ូតូជនរងគ្រោះបែកកង់ និងដោយសារជនរងគ្រោះ ស្រែកចោរៗ ឲ្យផ្អើលគេមកជួយ ពួកចោរក៏នាំគ្នារត់គេចខ្លួន បាត់អស់ទៅ ស្ថិតនៅម្តុំមុខ រមណីយដ្ឋានសួនសុបិន ចំការព្រីង មានទីតាំងនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អុក សុល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ1G 7563 តែម្នាក់ឯង ចេញពីផឹកស៊ីរាំរែក នៅក្នុងក្លឹបកម្សាន្តមួយ ក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងគោលបំណងត្រឡប់មកផ្ទះវិញ នៅភូមិច្រេស តែនៅពេលមកដល់ម្តុំ មុខរមណីយដ្ឋានចំការព្រីង ក៏ស្រាប់តែម៉ូតូបែកកង់ គាត់ក៏ចុះបណ្តើរ ។

ខណៈកំពុងបណ្តើរហត់ពេក ក៏ឈប់អង្គុយលើម៉ូតូ ពេលនោះក៏ស្រាប់តែមាន មនុស្សប្រុសចំនួន៣នាក់ (ចោរខាងលើ) ជិះម៉ូតូចំនួន២គ្រឿង ម៉ាកសង់១គ្រឿង និងម៉ាកវ៉េវអាល់ហ្វា១គ្រឿង មកឈប់ក្បែរ ហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់១គ្រាប់ឡើងលើគំរាមគាត់ ប្លន់យកម៉ូតូ តែគាត់មិនឲ្យ គេក៏បាញ់មកលើគាត់ ១គ្រាប់ទៀតចំភ្លៅ និងតម្រង់មកបាញ់ដើមទ្រូងទៀត តែមិនផ្ទុះ ពេលនោះគាត់ក៏បានស្រែកចោរៗ ឲ្យគេជួយ និងបានប្រតាយប្រតប់ ជាមួយជនប្រដាប់អាវុធនោះផង បក្ខពួកគេម្នាក់បានលើកម៉ូតូគាត់យកបម្រុងជិះ តែឃើញម៉ូតូបែកកង់ជិះមិនកើត រួមទាំងស្ថានភាពច្របូកច្របល់ ដែលជនរងគ្រោះបានស្រែកចោរៗ ទើបធ្វើឲ្យពួកចោរជិះម៉ូតូ រត់គេចខ្លួនបាត់អស់ភ្លាមៗតែម្តង។ ក្រោយមកមួយស្របក់ ទើបកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកដល់សួរនាំ ស្រែកហៅតាមវិទ្យុទាក់ទង បោះដៃហៅគ្នាឲ្យតាមឃ្លាំមើល ភិនភាគចោរ តែហួសពេលហើយ។

ចំណែកជនរងគ្រោះ ត្រូវរថយន្តសាមុយរបស់ គ្លីនិកឯកជនមួយឈ្មោះ គឹមសុង មានទីតាំងនៅខណ្ឌទួលគោក មកដឹកជនរងគ្រោះ យកទៅព្យបាលភ្លាមៗ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ សំបកកាទូសគ្រាប់កាំភ្លើងខ្លី ម៉ាក k54 ចំនួន០២គ្រាប់ ដែលបញ្ជាក់ថា ជនល្មើសប្រើអាវុធខ្លី ម៉ាក k54 សម្រាប់ធ្វើសកម្មភាព បាញ់មកលើជនរងគ្រោះឲ្យរបួស ដើម្បីប៉ងប្លន់យកម៉ូតូនោះ ។ បច្ចុប្បន្នប៉ូលិសកំពុងស្រាវជ្រាវ រកមុខសញ្ញាជនល្មើស ប្លន់ប្រដាប់អាវុធទាំងនេះហើយ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងស្រីម្នាក់ចោរបាញ់ធ្លាយប្រអប់ជើង យកម៉ូតូអត់បាន យកបានតែខ្សែដៃ២ជី

ក្មេងស្រីម្នាក់ចោរបាញ់ធ្លាយប្រអប់ជើង យកម៉ូតូអត់បាន យកបានតែខ្សែដៃ២ជី

ក្មេងស្រីម្នាក់ចោរបាញ់ធ្លាយប្រអប់ជើង យកម៉ូតូអត់បាន យកបានតែខ្សែដៃ២ជី

ក្មេងស្រីម្នាក់ចោរបាញ់ធ្លាយប្រអប់ជើង យកម៉ូតូអត់បាន យកបានតែខ្សែដៃ២ជី