មក​ពី​ល្បង​ធំ ?

សម័យ​សង្គមរាស្ត្រនិយម ដែល​មាន​សម្តេចព្រះ​នរោត្តម សីហ​នុ ជា​ព្រះ​ប្រមុខរដ្ឋ​...​ជា​សម័យ​ពោរពេញ​ទៅ​ដោយ​នយោបាយ​ច្រើន​ពណ៌​...​មាន​និន្នាការ​អព្យាក្រឹត​...​និន្នាការកុំ​មុ​យ​និ​ស្ត​...​និន្នាការ​សេរី​...​កញ្ជ្រោល​បោកបក់​...​មាន​ក្តៅ​មាន​ត្រជាក់ ។​ល​។

ប្រជាជាតិ​ខ្មែរ​ដិតដាម​ជាងគេ​ស្ទើរ​ពេញ​មួយ​ជីវិត​មក​ហើយ​...​គឺ​កុំ​មុ​យ​និ​ស្ត​ម៉ៅ សេ​ទុង និង​សេរី​អា​មេ​រិ​ក ។

សម័យ​សង្គមរាស្ត្រនិយម​...​អា​មេរិ​ក​អត់​ត្រូវការ​សម្តេចព្រះ​នរោត្តម សីហ​នុ ទេ​...​គឺ​មេ​រិ​ក​ត្រូវការ លន់ ន​ល់​-​សិរី​មតៈ ។ អា​មេ​រិ​ក​នៅ​ពីក្រោយ លន់ ន​ល់​-​សិរី​មតៈ រហូត​ដល់​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ និង​រហូត​ដល់​ចាញ់សង្គ្រាម​ក៏​រត់ចោលស្រុក​ខ្មែរ​...​ទុក​ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្លាប់​ដោយ​សេរី​ទៅ​ហោង​...​។

មក​ដល់​សម័យ​រាជាណាចក្រ​ទី​២​នេះ​...​នយោបាយ​នៅ​កម្ពុជា​យើង ទោះបី​គ្រប់​គ្នា​ស្រែ​កថា សន្តិភាព​...​សេចក្តីសុខ​សាន្ត​ទូ​ទាំង​ប្រទេស​ក្តី​...​កំពុង​អភិវឌ្ឍ​ក្តី​...​ប៉ុន្តែ​កំ​ដៅ​នយោបាយ​នៅ​តែ​មាន​«​ក្តៅ​និង​ត្រជាក់​»​ដដែល ។

ក្តៅ​និង​ត្រជាក់​នេះ​មើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ទៅ​...​វា​កើត​ចេញ​មក​ពី​ការ​ជ្រៀតជ្រែក​ពី​មេខ្លោង​មហាអំណាច​មក​ពី​ក្រៅ​...​ជា​ពិសេស​អា​មេ​រិ​ក​...ប្រទេស​មាន​នីតិរដ្ឋ​ត្រូវ​តែ​គោរព​ច្បាប់​...​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្រោម​ច្បាប់​...​ទុក​ឱ្យ​ច្បាប់​ជា​អ្នក​សម្រេច​...​នោះ​ទើប​សង្គម​រក្សា​បាន​នូវ​សុខ​សន្តិភាព​...​គ្មាន​ការ​ភ័យ​ខ្លាច​...​។

ជា​ផ្លូវការ​...​កម្ពុជា​គ្មាន​ទេ​គុក​នយោបាយ​...​គុក​នយោបាយ​មាន​តែ​ក្នុង​សម័យ​អាណានិគម​បារាំង​...​ដែល​អ្នកនយោបាយ​ត្រូវ​ជាប់គុក​នៅ​កោះ​ត្រឡាច​កណ្តាល​សមុទ្រ ។​ល​។

កម្ពុជា​គួរ​ទទួលស្គាល់​ដែរ​...​គ្មាន​គុក​នយោបាយ​ទេ​...​រាប់​ទាំង​គុក​ខ្មែរក្រហម​ឡើង​ទៅ​...​គុក​ខ្មែរក្រហម​គឺជា​គុក​ព្រហ្មទណ្ឌ​ដាក់​ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍​...​គ្មាន​ទេ​គុក​នយោបាយ មាន​តែ​អ្នកនយោបាយ​ជាប់គុក ។

ខៀវ សំ​ផ​ន​-​នួន ជា ។​ល​។ ដែល​កំពុង​មានជីវិត ជា​កំពូល​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​...​ពេល​នេះ​ជាប់គុក​ព្រហ្មទណ្ឌ​...​ពិតជា​ត្រឹមត្រូវ​...​។ ម៉េច​អា​មេ​រិ​ក​មិន​និយាយ​ថា គុក​នយោបាយ​ផង ?

ខ្មែរ​ឈ្លោះ​គ្នា​សព្វ​ថ្ងៃនេះ​...​បើ​អ្នកនយោបាយ​ទាំងអស់​គោរព​«​នីតិរដ្ឋ​»ពិតជា​មិន​អាច​កាប់​ចាក់​...​ដោត ឆ្កឹះឆ្កៀល​...​ដើរ​ផ្លូវខុស​បាន​ឡើយ​...​ព្រោះ​ច្បាប់​ជា​អ្នក​តម្រង់​ទិស​ផ្លូវ​ឱ្យ​ដើរ​...ប៉ុន្តែ​វា​មក​ពី​មាន​មហាអំណាចជើងកាង​នៅ​ពីក្រោយ​...​មហាអំណាចដែល​រត់​ចោល​សង្គ្រាម​ស្រុក​ខ្មែរ​កន្លង​មកនេះ មិន​ដែល​នៅ​ជាមួយ​អ្នកដឹកនាំ​ប្រទេស​ទេ​...​ច្រើន​តែ​នៅ​កាង​ពីក្រោយ​ឱ្យ​ប្រឆាំង​អ្នក​ណា​ដែល​កាន់​អំណាច​...​ទីបំផុត​ធ្វើ​ឱ្យ​អ្នកនយោបាយ​ខ្លះ​នោះ​ភ្លើតភ្លើន​...​ទុច្ចរិត​...​ត្រូវ​ជាប់គុក​ដោយសារ​តែ​«​ច្បាប់​នីតិរដ្ឋ​» ។

អ្នកនយោបាយ​ច្រើន​នាក់​ហើយជាប់គុក​ព្រហ្មទណ្ឌ​...​គ្មាន​គុក​ន​យោបាយ​ទេ​...​មាន​តែ​អ្នកនយោបាយ​ទេដែល​ជាប់គុក​...​។ បើ​អ្នកនយោបាយ​ប្រព្រឹត្ត​បទ​ព្រហ្មទណ្ឌ​មិន​អាច​ជាប់គុក​...​គេ​គ្រប់​គ្នា​រួម​ទាំង​ចោរ​ផង នាំ​គ្នា​បង្កើត​បក្សនយោបាយ​គ្រប់​គ្នា​ទៅ​ហើយ ។

នយោបាយ​ឈ្លោះ​គ្នា​នៅ​កម្ពុជា​យើង​...​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទទួលស្គាល់​ច្បាស់​ណាស់​...​ជា​ពិសេស​អ្នកនយោបាយ​តាម​តុ​កាហ្វេ​ជាដើម​...​គឺ​អា​មេ​រិ​ក​នៅ​ពីក្រោយ​បក្ស​ប្រឆាំង !​? អា​មេ​រិ​ក​ជា​ល្បង​ធំ ?

ចំណែក​ចិន​ត្រូវ​គេ​មើលឃើញ​ថា នៅ​ពីក្រោយ​បក្ស​កាន់​អំណាច !​?
ចំណែក​បក្ស​កាន់​អំណាច​បាន​ប្រកាស​ថា ជាប​ក្សមាន​គោល​យោ​បាយអ​ព្យា​ក្រិ​ត្យ !​?
យ៉ាងណា​ក៏​ដោយ​...​ប្រជានុរាស្ត្រ​ទាំងឡាយ​កុំ​ភ័យ កុំ​ខ្លាច​...​ទាស់​គ្នា​ក្តៅ​ត្រជាក់​សព្វថ្ងៃ​នេះ​វា​គ្រាន់តែ​ជា​«​សំរាម​»​ប៉ុណ្ណោះ​ទេ​...​វា​ឆេះ​តែ​មួយ​ឆាប​ប៉ុណ្ណោះ​...​វា​មិន​រាលដាល​...​វា​មិនមែន​ជា​ភ្លើង​ឆេះ​ព្រៃ​ទេ​...​មុន​ដាច់ខ្យល់​ស្លាប់​...​ដកចង្កាមាន់​អីចឹង​ហើយ​...​សង្ស័យ​ណាស់ ប្រកាច់​មុន​ដាច់ខ្យល់ !              

អា​ឡេវ