ស្លាប់​៤ និងរបួសធ្ងន់-ស្រាល​១៦ កាល​ពីម្សិល​មិញ​

រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០១៦ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន១១​លើក (​យប់​​៥​លើក​) ​មនុស្ស​ស្លាប់៤​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់៩​នាក់ (​ស្រី​៤​នាក់​) និង​របួសស្រាល៧​នាក់ (​ស្រី​២​នាក់​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្តសរុបចំនួន១៩​គ្រឿង រួម​មានម៉ូតូ​ចំនួន១០​គ្រឿង​, រថយន្ត​ធុន​តូច៧គ្រឿង, រថយន្ត​ធុន​ធំ២​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន៦​លើក (​ស្លាប់១០​នាក់​) ,​ស្រវឹង១​លើក , មិន​គោរព​សិទ្ធិ២​លើក (​ស្លាប់​១​នាក់​) , បត់​គ្រោះថ្នាក់៣​លើក (​ស្លាប់ ២​នាក់​) , កត្តា​យានយន្ត១​លើក (​ស្លាប់ ១​នាក់​) ប្រជែង៣​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២១​នាក់ (​យប់​១០​នាក់ ) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ ចំនួន ៨​លើក , ផ្លូវ​ខេត្ត​ក្រុង ៣​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មាន ម៉ូតូ ៤​លើក រថយន្ត​ធុន​ធំ ២​លើក , រថយន្ត​ធុន​តូច ៥​លើក ។ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន កំពង់ធំ ២​លើក​(​ស្លាប់​២​នាក់ ស្រី​១​នាក់ ) របួស​២​នាក់ , កំពង់ចាម ២​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តកំពត ១​លើក ស្លាប់ ១​នាក់ ។

នៅ​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​​មានចំនួន២,១៥៨​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន៩៣៤​គ្រឿង និង​ពិន័យ​សរុប១,២២៤​គ្រឿង ៕