លោក សម រ​ង្ស៊ី ហៅ​ការ​សម្រេច​របស់​សមាជិក​សភា CPP ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​ហៅ​សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា​៦៨​រូប ដែល​បោះ​ឆ្នោត​លើកដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​តុលាការ​ចាត់ការ​លើ​លោក កឹ​ម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា​នេះ គឺ​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

មក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ ៕