ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងដំណើរទៅកាន់ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឈ្នះសិទ្ធិដើម្បីធ្វើការបង្ហាញខ្លួនជាលើកទី៩របស់ពួកគេក្នុងយុទ្ធនាការ Euro ជុំផ្តាច់ព្រ័ត្រខាងមុខនេះ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ពីយុទ្ធនាការជម្រុះពូល E ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ពួកគេបានកត់ត្រាជ័យជម្នះ១០លើកពីការប្រកួតជម្រុះទាំង១០លើករបស់ពួកគេ។
england-ft
អង់គ្លេស បានខកខានក្នុងការបង្ហាញខ្លួនក្នុងយុទ្ធនាការ Euro ជុំផ្តាច់ព្រ័ត្រ ចំនួន៥លើកបើគិតចាប់តាំងពីបង្កើតពាននេះឡើយ ហើយលទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់ក្រុមយក្សមួយនេះគឺការត្រឹមតែអាចដណ្តើមបានចំណាត់ថ្នាក់លេខ៣ពីលើក កាលពីឆ្នាំ១៩៦៨ និងឆ្នាំ១៩៩៦។ គន្លឹះដ៏សំខាន់ក្នុងផែនការរបស់ក្រុមជម្រើសជាតិអង់គ្លេស គឺការចាប់ដៃគូគ្នារវាងខ្សែប្រយុទ្ធ Harry Kane និងខ្សែបម្រើ Dele Alli ដែលបានចាប់ដៃគូយ៉ាងល្អក្នុងតំបន់ប្រយុទ្ធនៅរដូវកាលនេះក្នុងក្លិប Spurs។

ខ្សែប្រយុទ្ធ Wayne Rooney ត្រូវតែបង្ហាញពីសមត្ថភាពដ៏ខ្លាំង អំឡុងយុទ្ធនាការនេះ ខណៈដែលមនុស្សជាច្រើនបានលើកឡើងថា រូបគេមិនគួរស្ថិតក្នុងជម្រើសទាំង១១នាក់ដំបូងឡើយ។ សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ ខាងមុខនេះ ក្រុមជម្រើសជាតិអង់គ្លេស នឹងធ្វើការបង្ហាញខ្លួនជាលើកទី៩របស់ពួកគេ ហើយក្រុមជម្រើសជាតិអង់គ្លេស ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិរុស្ស៊ី វេលស៍ និងស្លូវ៉ាគី។ ពួកគេនឹងត្រូវធ្វើការប្រកួតបើកឆាករបស់ពួកគេដោយប៉ះជាមួយនឹងក្រុមរុស្ស៊ី នៅថ្ងៃទី១១ ខែមិថុនា នាកីឡដ្ឋាន Stade Velodrome ក្នុងទីក្រុង Marseille៕