ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិបារាំង ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្នុងនាមជាក្រុមម្ចាស់ផ្ទះនៃយុទ្ធនាការនេះ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ពិតជាមានប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ នៅពេលដែលពួកគេលេងក្នុងយុទ្ធដ៏ធំៗនៅលើទឹកដីខ្លួនឯង។
France-ft
ក្រុមជម្រើសជាតិបារាំង នឹងសម្លឹងរកការធ្វើឲ្យបានល្អដូចកាលពីមុន ក្រោយពីពួកគេបានឈ្នះពានប្រចាំទ្វីបនេះពីរលើកពីការធ្វើជាម្ចាស់ផ្ទះទាំងពីរលើកពោលគឺកាលពីឆ្នាំ១៩៨៤ និងឆ្នាំ២០០០ ហើយនេះជាការបង្ហាញខ្លួនជាលើកទី៩របស់ពួកគេក្នុងជុំផ្តាច់ព្រ័ត្រ។

សមាជិកដ៏សំខាន់សម្រាប់ក្តីសង្ឃឹមរបស់ពួកគេគឺ ខ្សែបម្រើដ៏ឆ្នើម Paul Pogba របស់ក្លិប Juventus ខណៈដែលខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លិប Atletico Madrid អាចនឹងក្លាយជាសមាជិកដ៏សំខាន់ក្នុងតំបន់ប្រយុទ្ធ។ ប៉ុន្តែ ទោះបីជាយ៉ាងណា វាហាក់បង្ហាញថា ខ្សែប្រយុទ្ធ Karim Benzema នឹងមិនត្រូវបានជ្រើសរើសសម្រាប់ចូលរួមក្នុងក្រុមបារាំងឡើយ ក្រោយពីការផ្ទុះរឿងអាស្រូវជាសាធារណៈរបស់គេ។

សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ស្ថិតក្នុងពូល A រួមជាមួយនឹងក្រុមជម្រើសជាតិរូម៉ានី អាល់បានី និងក្រុមជម្រើសជាតិស្វ៊ីស ហើយពួកគេនឹងធ្វើការប្រកួតបើកឆាករបស់ពួកគេ និងជាការប្រកួតបើកឆាកយុទ្ធនាការ ដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិរូម៉ានី នៅថ្ងៃទី១០ ខែមិថុនា នៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស៕

  • ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិបារាំង ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កីឡា