ស្លូវ៉ាគី បំបាក់ អាល្លឺម៉ង់ ក្នុងការប្រកួតមិត្តភាព

ស្លូវ៉ាគី បំបាក់ អាល្លឺម៉ង់ ក្នុងការប្រកួតមិត្តភាព
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលប្រជុំដោយកីឡាករគ្មានបទពិសោធ បានរងបរាជ័យដ៏ខកចិត្តក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងការប្រកួតមិត្តភាពមួយកាលពីថ្ងៃអាទិត្យ នៅមុនពេលយុទ្ធនាការ Euro ឆ្នាំ២០១៦ ខណៈដែលក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ ហាក់ដូចជាបាត់បង់ទម្រង់លេងដ៏ខ្លាំងរបស់ពួកគេ។

Slovakia-ft

ក្រុមជម្រើសជាតិស្លូវ៉ាគី ដែលនឹងធ្វើការបង្ហាញខ្លួនក្នុងយុទ្ធនាការជើងឯកអឺរ៉ុបជាលើកទីមួយរបស់ពួកគេក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិវេលស៍ អង់់គ្លេស និងរុស្ស៊ីនៅខែក្រោយនោះ បានដណ្តើមយកជ័យជម្នះដ៏ស័ក្តិសមក្នុងទីក្រុង Augsburg ខណៈដែលលោក Joachim Loew គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានប្រើប្រាស់កីឡាករគ្មានបទពិសោធអន្តរជាតិសោះចំនួន៤នាក់។

ព្យុះភ្លៀងដ៏ខ្លាំងមួយនៅអាល្លឺម៉ង់នៅត្រឹមតង់ទីមួយ មានន័យថា ការសម្រាកតង់ទីមួយ ត្រូវបានបន្តរហូតដល់រយៈពេល៣៥នាទី ហើយក្រុមជម្រើសជាតិស្លូវ៉ាគី បានបន្ថែមការនាំមុខរបស់ពួកគេក្នុងតង់ទី២ជាមួយនឹងគ្រាប់បាល់ទី៣របស់ពួកគេ។ លោក Loew មានភាពធូរស្រាល ដោយមិនមានកីឡាករណាម្នាក់របស់លោកបានរងរបួសឡើយ ក្រៅពីការជួបលទ្ធផលដ៏ខកចិត្ត។ លោក Loew បានឲ្យដឹងថា៖ «ខ្ញុំមិនមានបទពិសោធក្នុងការមានការសម្រាកនៅតង់ទីមួយដ៏យូរបែបនេះឡើយ។ ទីលានមិនបានផ្តល់នូវគ្រោះថ្នាក់ឡើយ ហើយក៏គ្មានបញ្ហារបួសកើតឡើងផងដែរ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការសាមគ្គីគ្នាមិនបានកើតឡើងឡើយក្នុងតង់ទី២។ យើងធ្វើបានយ៉ាងល្អក្នុងតង់ទី២ ប៉ុន្តែ យើងមានបញ្ហាមួយចំនួនក្នុងតំបន់ការពារ។ អ្នកមិនអាចរំពឹងទុកអ្វីច្រើនឡើយពីកីឡាករវ័យក្មេង ប៉ុន្តែ រាល់កីឡាករទាំងបួននាក់ សុទ្ធសឹងមានសមត្ថភាពដ៏សំខាន់»៕
ប្រភពព័ត៌មាន៖ Channel News Asia