ថាម៉េច​ ! យប់​មិញ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បរាជ័យ​ក្រោម​ដៃ​ស្លូវ៉ាគី​

ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនការប្រកួត Euro ២០១៦ កាលពីយប់មិញក្រុមជើងខ្លាំងអាល្លឺម៉ង់បែរជាត្រូវបរាជ័យដោយលទ្ធផល១ទល់នឹង៣ក្រោមដៃក្រុមជម្រើសជាតិស្លូវ៉ាគីទៅវិញ ។

ក្នុងការប្រកួតនេះក្រុមជម្រើសជាតិអាល្លឺម៉ង់បានបើកការនាំមុខតាំងពីនាទី១៣ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចពីកីឡាករ Mario Gomez តែនៅនាទី៤១កីឡាករ Marek Hamsik ក៏អាចរកគ្រាប់បាល់តាមស្មើអោយជម្រើសជាតិស្លូវ៉ាគីមកវិញ ។

ខណៈនៅនាទី៤៤ក្រុមជម្រើសជាតិស្លូវ៉ាគីបានបន្ថែមមួយគ្រាប់ទៀតនាំមុខលើអាល្លឺម៉ង់វិញម្ដងក្រោយការស៊ុតពីសំណាក់កីឡាករ Michal Duris ។ ចូលដល់តង់ទី២ត្រឹមនាទី៥២កីឡាករ Juraj Kucka អាចស៊ុតសម្រេចគ្រាប់ទី៣ឲ្យក្រុមជម្រើសជាតិស្លូវ៉ាគី ។

សូមបញ្ជាក់ថាក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ Euro 2016 ក្រុមជម្រើសជាតិស្លូវ៉ាគីស្ថិតក្នុងពូល B ដែលត្រូវប៉ះជាមួយ អង់គ្លេស , រុស្ស៊ី និងជម្រើសជាតិវែល ។ ដោយឡែកអាល្លឺម៉ង់ស្ថិតក្នុងពូល C ដែលត្រូវប៉ះជាមួយ អៀឡង់ខាងជើង ប៉ូឡូញ នឹងអ៊ុយក្រែន ។

ខាងក្រោមជាវីដេអូ Highlight នៃការប្រកួតរវាង Germany vs Slovakia ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ថាម៉េច​ ! យប់​មិញ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បរាជ័យ​ក្រោម​ដៃ​ស្លូវ៉ាគី​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:វីដេអូ
Tags: