រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)

Videos


បន្ទាប់ពីបញ្ចេញសមត្ថភាពបានយ៉ាងល្អនៅវគ្គ live Show សប្តាហ៍ទី ៣ កាលពីយប់មិញនេះ រ៉េត ស៊ូហ្សាណា មិនត្រឹមតែទទួលបានការសរសើរពីគ្រូបង្វឹកទាំងបួនប៉ុណ្ណោះទេ ថែមទាំងទទួលបានសំឡេងគាំទ្រច្រើនជាងគេ បន្តទៅវគ្គក្រោយទៀតផង ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បេក្ខនារីវ័យ ១៦ ឆ្នាំ រូបនេះ នៅតែជ្រើសរើសចម្រៀងមិនមែនជាភាសាជាតិមកបកស្រាយដដែល ដែលធ្វើឱ្យមហាជនកើតក្តីខកចិត្តជាខ្លាំង ។ 

រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)

ពិតជាមិនធម្មតាឡើយសម្រាប់បេក្ខនារី រ៉េត ស៊ូហ្សាណា ដែលបកស្រាយចម្រៀងជាភាសាបរទេសបានល្អ ហើយសឹងតែគ្រប់ពេលដែលនាងឡើងបង្ហើរសំនៀងម្តងណា សុទ្ធតែទទួលបានការកោតសរសើរ ។ ទន្ទឹមនឹងនោះក៏មានការកើតទុក្ខមិនសុខចិត្តពីសំណាក់មហាជនមួយចំនួនផងដែរ ទៅលើការបកស្រាយចម្រៀងជាភាសាបរទេសនេះ ដោយមហាជនបានលើកឡើងពីការរំពឹងទុកដាថា នៅវគ្គ Live Show សប្តាហ៍ទី ៣ ដែលកន្លងទៅកាលពីយប់មិញនេះ នាងនឹងបកស្រាយចម្រៀងជាភាសាជាតិទៅតាមការចង់បានរបស់មហាជន តែអ្វីដែលបានកើតឡើងបែរជាផ្ទុយស្រឡះពីក្តីរំពឹងទុករបស់មហាជន ពោលគឺនាងនៅតែជ្រើសរើសយកបទបរទេស «Rolling In the Deep» មកកាត់សេចក្តីសំឡេងរបស់នាងទៅវិញ ដែលធ្វើឱ្យមហាជនស្រងាកចិត្ត និង ខកចិត្តយ៉ាងខ្លាំង ។ 

រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)

ជាមួយគ្នានេះ បេក្ខនារី រ៉េត ស៊ូហ្សាណា ត្រូវបានមហាជន និង អ្នកគាំទ្រមួយចំនួនបានចូលរួមដាក់បន្ទុកជាយោបល់ធ្ងន់ៗថា មិនចេះច្រៀងចម្រៀងជាភាសាខ្មែរ ហើយក៏មិនខ្វល់ពីការស្នើរបស់មហាជន ដែលនេះអាចធ្វើឱ្យនាងប្រឈមនឹងការទទួលបានសំឡេងតិចជាងមុនជាមិនខាន ប្រសិននាងនៅតែបកស្រាយចម្រៀងជាភាសាបរទេសទៀត ។ ទាក់ទងនឹងការខកចិត្តរបស់មហាជននេះដែរ រ៉េត ស៊ូហ្សាណា ក៏បានបង្ហើបប្រាប់ដែរថា នាងនឹងធ្វើទៅតាមការស្នើចង់បានរបស់មហាជននៅវគ្គបន្ទាប់ទៀត ហើយនាងនឹងខិតខំឱ្យអស់ពីលទ្ធភាពផងដែរ ។ 

រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)

សូមបញ្ជាក់ថា បេក្ខនារី រ៉េត ស៊ូហ្សាណា ជាបេក្ខនារីមួយរូបក្នុងចំណោមកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ហើយក៏ជាបេក្ខនារីដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការបោះឆ្នោតជាសំឡេងតាមប្រពន្ធទូរស័ព្ទផងដែរកាលពីយប់មិញនេះ ៕ សាកល

រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)
រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)
រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)
រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)
រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)
រ៉េត ស៊ូ​ហ្សា​ណា ធ្វើឱ្យ​មហាជន​ខកចិត្ត​ខ្លាំង បន្ទាប់ពី​បញ្ចេញ​សមត្ថភាព​យប់មិញ (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត