Facebook​ ​ត្រៀមមុខងារ​ថ្មី​ ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម

Facebook​ ​ត្រៀម​បញ្ចេញ​មុខ​ងារ​ថ្មី​ឈ្មោះ​ ​shoppable​ ​ដើម្បី​សម្រួល​ដល់​អាជីវកម្ម​ ​ដែល​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ជា​មួយ​ពួក​គេ​។​

 

Facebook​ ​ត្រៀមមុខងារ​ថ្មី​ ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម

 

មុខងារ​ថ្មី​នេះ​ ​អ្នក​ប្រើប្រាស់​គ្រាន់​តែ​ចុច​ ​២​ ​ដង​លើ​វីដេអូ​ ​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ ​អាជីវកម្ម​នានា​ ​នោះ​អ្នក​នឹង​ចូល​ទៅ​កាន់​ ​ទំព័រ​ ​Facebook​ ​ឬ​គេហទំព័រ​ ​នៃ​ហាង​នោះ​តែ​ម្ដង​។​ ​ក្នុង​នោះ​ ​Facebook​ ​បាន​បង្ហាញ​ថា​ ​មុខ​ងារ​ថ្មី​នេះ​ ​អាច​ទាក់​ចំណាប់​អារម្មណ៍​ ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ ​រវាង​ម្ចាស់​ពាណិជ្ជកម្ម​ ​និង​អ្នកប្រើប្រាស់​ទូទៅ​ ​ឲ្យ​កាន់​តែ​ខិត​ជិត​គ្នា​​ ​ហើយមុខងារថ្មី​នេះ ពួកគេនឹង​ដាក់​ឲ្យ​ប្រើប្រាស់ក្នុង​ពេលដ៏ខ្លីខាងមុខ។​

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ​មុខ​ងារ​នេះ​​ វា​គឺ​ស្រដៀង​ទៅ​នឹង​ ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ ​​លើ​​ ​Youtube​ ​ដូច្នេះ​ដែរ​ ​៕​

 

Facebook​ ​ត្រៀមមុខងារ​ថ្មី​ ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម

អាន​បន្ត​ ​៖​​ Axon 7 ​មាន​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ទូរសព្ទ​ផ្សេង​ៗ​​ទាំង​អស់​ តែ​តម្លៃ​ទាប

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ phonearena​ ​