វិទ្យាសាស្រ្ត​កុំព្យូទ័រ រៀន​កាន់​តែ​​ជ្រៅ ទើប​ដឹង​​មិន​​​គួរ​ឲ្យ​ធុញ​ដូច​ការ​គិត

និស្សិត​មិន​តិច​នាក់​ទេ តែង​ខ្លាច​មិន​ចង់​រៀន​ជំនាញ វិទ្យាសាស្រ្ត​កុំព្យូទ័រ ដោយ​គិត​ថា ជា​វា​ជា​ជំនាញ​ពិបាក​រៀន ហើយ​ស្មុគស្មាញ​​គួរ​ឲ្យ​ធុញ តែ​បើ​គិត​ឲ្យ​ច្បាស់​ហើយ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ ជំនាញ​នេះ​គួរ​ឲ្យ​ចង់​រៀន​​ហើយ​បម្រើ​ជា​ប្រយោជន៍​សង្គម​​រាប់​មិន​អស់។

 

វិទ្យាសាស្រ្ត​កុំព្យូទ័រ រៀន​កាន់​តែ​​ជ្រៅ ទើប​ដឹង​​មិន​​​គួរ​ឲ្យ​ធុញ​ដូច​ការ​គិត

 

ឆ្លើយ​តប​នឹង​ទស្សនៈ​អវិជ្ជមាន​​បែប​នេះ  សៀង លីដែត ដែល​ជា​និស្សិត​អាហារូបករណ៍​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science) ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang (NTU) ប្រទេស​សិង្ហបុរី លើក​ឡើង​ថា មាន​រឿង​រាប់​មិន​អស់​អាច​ធ្វើ​ទៅ​រួច​តាម​រយៈ​ការ​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ វា​​ធ្វើ​ឲ្យ​អ្នក​សិក្សា​កាន់​តែ​ចង់​​ស្រាវជ្រាវ​​ថែម​ទៀត ពេល​បាន​បង្កើត​អ្វី​ថ្មីៗ​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ​​ជា​បន្តបន្ទាប់។

 

Computer Science បែង​ចែក​ជា​មែក​ធាង​ជា​ច្រើន​មាន Software Engineering, Database, Operating Systems, Wireless Networking, Cyber Security និង Gaming Technology ជា​ដើម។ មែកធាង​តូចៗ​ទាំង​នេះ លីដែត​ថា វា​អាច​ផ្តល់​លទ្ធភាព​ធ្វើ​រឿង​ជា​ច្រើន​ទាក់ទង​ផ្នែក IT សឹង​តែ​រាប់​មិន​អស់ និង​នឹក​ស្មាន​មិន​ដល់ ហើយ​​បម្រើ​ជា​ប្រយោជន៍​​យ៉ាង​ច្រើន​ដល់​សង្គម។

 

វិទ្យាសាស្រ្ត​កុំព្យូទ័រ រៀន​កាន់​តែ​​ជ្រៅ ទើប​ដឹង​​មិន​​​គួរ​ឲ្យ​ធុញ​ដូច​ការ​គិត

បើ​តាម​បទពិសោធន៍​ជាក់ស្ដែង​របស់​លីដែត ដំបូង​ឡើយ​កញ្ញា គិត​ថា​ជំនាញ​ សរសេរ​កម្មវិធី (Programing) គឺ​ជា​អ្វី​ដែល​ខ្លួន​ចូលចិត្ត។ ប៉ុន្តែ នៅ​ពេល​កញ្ញា​ទទួល​អាហារូបករណ៍​សិក្សា​ជំនាញ Computer Science នៅ​សាកលវិទ្យាល័យ Nanyang ទើប​ដឹង​ថា​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​រាប់​មិន​អស់ អាច​ធ្វើ​បាន​លើ​កុំព្យូទ័រ មិន​ធុញ​ទ្រាន់​ដូច​អ្វី​ដែល​ធ្លាប់​គិត​នោះ​ឡើយ។

 

កញ្ញា​បន្ថែម​ថា ជា​អ្នក​បង្កើត​កម្មវិធី​មួយ​រូប យើង​តែងតែ​កំណត់​ឬ​បញ្ជា​កុំព្យូទ័រ​ឲ្យ​ធ្វើ​នេះ​ឬ​ធ្វើ​នោះ តែ​ជំនួស​មក​វិញ​សម្រាប់​ការ​សិក្សា​ផ្នែក Computer Science យើង​អាច​បង្វឹក​កុំព្យូទ័រ​ឲ្យ​ចេះ​សម្រប​និង​ធ្វើ​កិច្ចការ​ដោយ​ខ្លួន​ឯង។

 

ក្រៅ​ពី​នេះ នៅ​បង្កើត​បាន​កម្មវិធី​អ្វី​ពិសេស​និង​ប្លែក​មាន​ធ្លាប់​មាន ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា «គំនិត​បង្កើត​ថ្មី» ជា​រឿង ធ្វើ​​​ឲ្យ​រីករាយ​​និង​កាន់​តែ​​​ជំរុញ​ទឹកចិត្ត​​​​រៀន​និង​ស្រាវជ្រាវ​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ទៀត៕

 

អត្ថបទ៖ ប៉ែត ផាន់និត