Higuain ​ចង់​ផ្ទេរ​ទៅ​ Liverpool ទោះ​មិន​​បាន​លេង​ពាន​អឺរ៉ុប

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ Gonzalo Higuain ​របស់​ក្លឹប​ Napoli ចង់​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្រុម​ Liverpool ក្រោម​ការ​ដឹក​នាំ​​របស់​អ្នកចាត់ការ​ Jurgen Klopp  ទោះ​បី​ក្រុម​ហង្ស​ក្រហម​ ពុំ​មាន​កៅអី​លេង​នៅ​ពាន​អឺរ៉ុប​​ នា​រដូវ​កាល​ថ្មី​ក៏​ដោយ។

 

Higuain ​ចង់​ផ្ទេរ​ទៅ​ Liverpool ទោះ​មិន​​បាន​លេង​ពាន​អឺរ៉ុប

ខ្សែប្រយុទ្ធ Gonzalo Higuain

 

Higuain វ័យ​២៨​ឆ្នាំ ចង់​ចាក​ចេញ​ពី​ក្លឹប​អ៊ីតាលី បន្ទាប់​ពី​​ស៊ុត​បំបែក​កំណត់ត្រា​​នៅ​ Serie A ​ដោយ​៣៥​ប្រកួត ស៊ុត​បាន​៣៦​គ្រាប់​ និង​ជួយ​ឲ្យ​ Napoli បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ នៅ​រដូវ​កាល​នេះ។ អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Real Madrid ​​រូប​នេះ​ ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​ក្លឹប​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម​ Manchester United ចង់​បាន​ផង​ដែរ ប៉ុន្តែ​រូប​គេ ​ហាក់​ចាប់​អារម្មណ៍​​ចង់​លេង​​​ឲ្យ​​អ្នកចាត់ការ​ Klopp។

 

Higuain ​ចង់​ផ្ទេរ​ទៅ​ Liverpool ទោះ​មិន​​បាន​លេង​ពាន​អឺរ៉ុប

ខ្សែប្រយុទ្ធ Christian Benteke (ឆ្វេង) និង​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​ Jurgen Klopp

 

ចំណែក​ឯ​ក្លឹប​ Napoli ​​កំពុង​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ Romelu Lukaku ​ដើម្បី​​ត្រៀម​​ជំនួស​តំណែង​ Higuain។ រីឯ​​​អ្នកចាត់ការ​ហង្ស​ក្រហម​ Klopp ​​ក៏​កំពុង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​មុត​ស្រួច​ថ្មី​ និង​ចង់​​លក់​ចេញ​ខ្សែ​ប្រយុទ្ធ Christian Benteke ​​​ផង​ដែរ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Daniel Sturridge ​ក៏​មិន​ទាន់​ប្រាកដ​ថា ​នឹង​នៅ​ Anfield ១០០%​ ដូច​គ្នា៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror