ដឹង​ថា​ខ្មៅ​ដូង ១បេ ប៉ុន្មាន​ម៉ឺន​អត់?

ព្រលឹម​ឡើង ​ខ្មៅ​ដូង​ ១ បេ​កន្លះ ត្រូវ​ប្រជាជន​ខ្មែរឥស្លាមកំពុង​ចងមាត់ ហើយ​​រង់ចាំ​ម៉ូយ​ដឹក​យក​ទៅ​លក់​ ចែកចាយបន្ត។ ពលរដ្ឋ​ខ្មែរ​ឥស្លាម​​ក្នុង​ខេត្ត​កំពង់​ចាម​ម្នាក់​ប្រាប់​ថា លោក​លក់​ឱ្យ​ម៉ូយ​មួយ​បេ​ក្នុង​​តម្លៃ ១៣ម៉ឺន​រៀល។

 

ដឹង​ថា​ខ្មៅ​ដូង ១បេ ប៉ុន្មាន​ម៉ឺន​អត់?រូបទូរសព្ទដៃ

 

លោក​​និយាយ​ប្រាប់​ក្នុង​ន័យ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្នុង​តម្លៃ ១៣ម៉ឺន​រៀល​នេះ លោក​អាចយក​ទៅ​​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ របស់​គ្រួសារ​បាន។

 

លោក​ប្រាប់ដូច្នេះថា​៖ “ប៉ុណ្ណឹង​វា​មិន​ច្រើន​ទេ បាន​តិច​តូច គ្រាន់​ឱ្យ​កូន​ចៅ​ទៅ​រៀន និង​សល់​បាន​ហូប​ចុកតិចតួច​”។

 

លោក​​និយាយ​បន្ត​ថា លោក​ត្រូវ​ចេញ​ទូក​ពី​យប់​ទៅ​រក​ខ្ចៅ​តាម​ទន្លេ ដើម្បី​បាន​ខ្ចៅ​មក​លក់​ឱ្យ​ទាន់​នៅ​ពេល​ព្រឹក ប៉ុន្តែ​យ៉ាងណាក្ដី​ លោក​រៀបរាប់​ថាឆ្នាំ​នេះ​ ខ្ចៅ​​ពិបាក​រក​បន្តិច ព្រោះ​មិន​សូវ​សំបូរ​ដូច​ឆ្នាំ​មុនៗឡើយ៕

 

ចុចអាន៖ តម្លៃ​ទុរេន​កំពត ថ្លៃ​ជាង​ទុរេន​នាំ​ចូល​ពី​វៀតណាម ៣​ដង

 

 
អត្ថបទ៖ អ៊ុំ សុភក្តិ