“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

ក្រុម​យុវជន​អភិវឌ្ឍន៍​សង្គម​បាន​ធ្វើ​កម្មវិធី “សប្បុរសធម៌​ភូមិ​ខ្ញុំ​” ជា​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កាល​ពី​ល្ងាច​មិញ ដោយ​មាន​​ការ​សម្ដែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន និង​អ្នក​ចូល​រួម​យ៉ាង​​កុះករ​។

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

បើ​តាម​ កញ្ញា​ លឹម​ គឹមលាប​ ជា​តំណាង​ក្រុម ក៏​ដូចជា​អ្នក​រៀប​ចំ​កម្មវិធី​ បាន​និយាយ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​របស់​កញ្ញា​បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង​។ កម្មវិធី​នេះ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រាល​ជីវភាព​ និង​ជួយ​ផ្គត់ផ្គង់​ដល់​ចាស់​ជរា​ ក្មេង​កំព្រា​ និង​ជន​ពិការ​ មិន​ថា​នៅ​ទី​ប្រជុំ​ជន​ ឬ​បណ្ដាល​ខេត្ត​ ដែល​កំពុង​តែ​ជួប​ការ​លំបាក​។

 

កញ្ញា​ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​ ថវិកា​ដែល​បាន​ពី​កម្មវិធី​ ត្រូវ​បាន​បែកចែក​ជា​ពីរ​ធំៗ​ គឺ​មួយ​ ផ្ដល់​ជូន​អង្គការ​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ទាក់​ទង​នឹង​ចាស់​ជរា​ ក្មេង​កំព្រា​ និង​ជន​ពិការ ហើយ​​មួយ​ចំណែក​ទៀត​ នឹង​យក​ទៅ​ឧបត្ថម្ភ​ដល់​ជន​ជួប​ការ​លំបាក​ទាំង​នោះ​ដែល​ក្រុម​កញ្ញា​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​។

 

គូស​បញ្ជាក់​ផង​ដែរ​ កម្មវិធី​នេះ​ កាល​ពី​ឆ្នាំ​ទី​១​ បាន​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​ នា​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៤​ ដោយ​ពេល​នោះ​កម្មវិធី​អាច​ប្រមូល​បាន​ប្រមាណ​៤​ម៉ឺន​ដុល្លារ​ ហើយ​បាន​ប្រគល់​ជូន​អង្គការ​ចំនួន​៧​ផង​ដែរ​៕

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

“សប្បុរសធម៌​ភូមិ​ខ្ញុំ​” ធ្វើ​ឡើង​លើក​ទី២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ល្ងាច​មិញ

 

អត្ថបទ៖ នួន ចាន់លីហួត