ឪពុក​ម្ដាយ​ជប៉ុន​​មួយ​គូ​ ដាក់​ទណ្ឌកម្ម​​​កូន​ប្រុស​អាយុ​៧​ឆ្នាំ​​​ដោយ​ទុក​ចោល​ក្នុង​ព្រៃ​ជ្រៅ​

ឪពុក​ម្ដាយ​​​​​របស់​ក្មេង​ប្រុស​ជន​ជាតិ​ជប៉ុន​ម្នាក់ បាន​ទុក​កូន​​​របស់​ខ្លួន​ចោល​ក្នុង​ព្រៃ​ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម​​​ ជា​ព័ត៌មាន​​កំពុង​​​​បង្ក​ការ​​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

 

ឪពុក​ម្ដាយ​ជប៉ុន​​មួយ​គូ​ ដាក់​ទណ្ឌកម្ម​​​កូន​ប្រុស​អាយុ​៧​ឆ្នាំ​​​ដោយ​ទុក​ចោល​ក្នុង​ព្រៃ​ជ្រៅ​

តាម​សារព័ត៌មាន BBC ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ Yamato Tanooka បាន​បាត់​ខ្លួន​រយៈ​ពេល​២​ថ្ងៃ​ ចាប់​តាំង​ពី​ម្ដាយ​ឪពុក​​ក្មេង​ប្រុស​នោះ​បោះបង់​គេ​ចោល​​​ក្នុង​ព្រៃ​ភាគ​ខាង​​ជើង​​​នៃ​កោះ​ ហុកកៃដូ ដែល​ជា​កន្លែង​​មួយ​សំបូរ​ដោយ​ខ្លា​ឃ្មុំ​ព្រៃ។

 

ដំបូង​ឡើយ​ ប្ដី​ប្រពន្ធ​មួយ​គូ​ខាង​លើ​បាន​ប្រាប់​ប៉ូលិស​ថា កូន​ប្រុស​របស់​ពួក​គេ​វង្វេង​​ផ្លូវ​ ខណៈ​ពេល​ដែល​ពួក​គេ​​ដើរ​ស្វែង​រក​​បេះ​​បន្លែ​នៅ​ទី​នោះ។

 

តែ​​ក្រោយ​ពេល​​ដែល​ក្រុម​អ្នក​​​សង្គ្រោះ​ប្រមាណ​១៥០​​នាក់​ធ្វើ​ដំណើរ​ទៅ​ជួយ​ក្មេង​ប្រុស ឪពុក​ម្ដាយ​របស់ Tanooka បាន​សារភាព​​ថា​​តាម​ពិត​ពួក​គេ​បាន​ទុក​កូន​ចោល​ក្នុង​ព្រៃ​រយៈ​ពេល​​៥​នាទី ដើម្បី​ជា​ការ​​​ដាក់​ទណ្ឌកម្ម​ប្រដៅ​​កូន​ ប៉ុន្តែ​​​ពេល​ពួក​​គេ​ទៅ​រក​កូន​វិញ ក្មេង​ប្រុស​បាន​បាត់​ខ្លួន។

 

​​​ឪពុក​​ក្មេង​ប្រុស​បាន​​ប្រាប់​ទៅ​សារព័ត៌មាន​Asahi ថា​រូប​លោក​មិន​ហ៊ាន​សារភាព​ប្រាប់​​ការ​ពិត​​ស្រប​ពេល​ដែល​ត្រូវ​ការ​ជំនួយ។ ដោយ​ឡែក​ពេល​នេះ​​​ក្រុម​អ្នក​សង្គ្រោះ​កំពុង​តាម​​​ស្វែង​រក​ក្មេង​ប្រុស​ជា​បន្ត៕

 

ឪពុក​ម្ដាយ​ជប៉ុន​​មួយ​គូ​ ដាក់​ទណ្ឌកម្ម​​​កូន​ប្រុស​អាយុ​៧​ឆ្នាំ​​​ដោយ​ទុក​ចោល​ក្នុង​ព្រៃ​ជ្រៅ​

 

ចុចអាន៖  អារម្មណ៍​ស្រស់​ថ្លា​​​​ពេល​ឃើញ​ទិដ្ឋភាព​ពេល​ព្រឹក​​ពី​ក្នុង​​ព្រៃ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖BBC