ឃាត់ខ្លួន​​មនុស្ស​៤​នាក់ ​នៅ​ក្រុង​ខេមរភូមិន្ទ ករណី​គ្រឿងញៀន​

ឃាត់ខ្លួន​​មនុស្ស​៤​នាក់ ​នៅ​ក្រុង​ខេមរភូមិន្ទ ករណី​គ្រឿងញៀន​



កោះកុង ៖ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិ​ន្ទ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​កន្លែង ស្ថិតនៅ​ចំនុច​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដោយ​ឃាត់ខ្លួនមនុស្ស​ចំនួន​៤​នាក់​។​ ការ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ សេង ផាន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​។​

​ជនសង្ស័យ​ចំនួន៤នាក់ ​ទី១​ឈ្មោះ ម៉ាត់ វ៉ាន់ ភេទ​ប្រុស អាយុ២២​ឆ្នាំ​​ ​ជន​ជាតិខ្មែរ​ឥស្លាម មុខរបរ​កម្ម​ករ​រោងចក្រ មាន​ទីលំនៅ​ភូមិ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​, ទី២​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់​ ទី៣​ឈ្មោះ សួស ​ស្រី​ពេ​ជ ភេទ​ស្រី​ អាយុ២១​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ៣ សង្កាត់​ស្មា​ច់មាន​ជ័យ ក្រុង​ខេមរភូមិន្ទ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ និង ​ទី​៤ឈ្មោះ ម៉ី វណ្ណ​និ​ត ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ១ សង្កាត់​ស្មាច់​មាន​ជ័​យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។​

​ការ​ឃាត់​ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ជា​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក​ក្រាម​​ពណ៌​ស​ចំនួន៣​កញ្ចប់ ម៉ូតូ២គ្រឿង ទុយោ៥ដើម ទូរស័ព្ទ​៥គ្រឿង និង​លុយ​ខ្មែរ​ចំនួន ១៣០០០០រៀល។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង៤នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​បន្ត​ទៅតាម​នីតិ​វិធី​៕

ឃាត់ខ្លួន​​មនុស្ស​៤​នាក់ ​នៅ​ក្រុង​ខេមរភូមិន្ទ ករណី​គ្រឿងញៀន​

ឃាត់ខ្លួន​​មនុស្ស​៤​នាក់ ​នៅ​ក្រុង​ខេមរភូមិន្ទ ករណី​គ្រឿងញៀន​