អាជ្ញាធរសន្យា​សម្របសម្រួល​ រវាង​ក្រុមហ៊ុន​ឈូសឆាយ​របស់​ចិន ​និង​ប្រជាពល​រដ្ឋ​ពី​ផល​ប៉ះពាល់​

ឧត្តរមានជ័យ ​៖​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ លោក ប៊ូ សា​ខន អភិបាលរង​ខេត្ត​ឧត្តរមានជ័យ លោក ធិ​ន ញ៉ា​ន ប្រធាន​មន្ទីរ​ធនធានទឹក​ ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ដែល​តវ៉ារឿង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន ​អី​ណូ​ហាយដ្រូ ចិន។

ក្នុងពេលចុះធ្វើ​​ការសម្របសម្រួល​ ជាមួយ​ប្រជាពលរដ្ឋ លោក​អភិបាលរង​ខេត្ត បាន​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​ នឹង​មាន​ក្រសួង​ហិរញ្ញវត្ថុ​ ចុះ​មក​ជួប​បងប្អូន​ ដើម្បី​ធ្វើការ​សម្របសម្រួល​ និង​ដោះស្រាយ​កង្វ​ល់​ដល់​ពួកគាត់​។ ​ក្នុង​ការ​សន្យា​នោះ​ផង​ដែរ ភាគី​ខាង​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​លោក​អភិបា​លរង​ខេត្ត​ សុំ​ឲ្យ​ជួយ​ដោះស្រាយ​ចែក​ជូន​ដល់​ពួកគាត់​ឲ្យ​បាន​លឿន​បំផុត ​ព្រោះ​ពេលនេះ​ជា​រដូវ​បង្ក​បង្កើន​ផល​។ ​បន្ទាប់ពី​ព្រមព្រៀង​នូវ​ពាក្យសន្យា​ពី​អាជ្ញាធរ​ខេត្ត​ហើយ ពួកគាត់​ក៏បាន​រំសាយ​ទៅ​លំ​នៅ​ដ្ឋាន​រៀងៗ​ខ្លួន​វិញ​៕