បើកបរ​គោយន្ត​កន្ត្រៃ ​មិន​គោរព​ផ្លូវ​អត្ថិភាព​ ទៅ​បុក​រថយន្ត​របួសធ្ងន់​

បើកបរ​គោយន្ត​កន្ត្រៃ ​មិន​គោរព​ផ្លូវ​អត្ថិភាព​ ទៅ​បុក​រថយន្ត​របួសធ្ងន់​



ឧត្តរមានជ័យ​ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់​បែកក្បាល​ខាងស្តាំ ខណៈ​​រូប​គាត់​បើក​គោយន្ត​កន្ត្រៃ​ រំលោភ​លើ​ផ្លូវ​អត្ថិភាព​នៃ​គំនូស​កណ្ដាល ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បុក​ពីក្រោយ​។​ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៦៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ​៤៩​និង​៥០ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ-ស្រុក​ចុងកាល់ ខេត្ត​ឧត្តរ​មានជ័យ​។

​ជនរងគ្រោះ​ ឈ្មោះ ហ៊ូ​ត ម៉ូ​វ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោល ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ មុខរបរ​ធ្វើស្រែ របួសធ្ងន់​បែកក្បាល​ខាងស្តាំ​។ ​ចំណែក​រថយន្ត​ខាងលើ​ ម៉ាក​តា​កូ​មា ​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​បាត់ដំបង 2B-0851 បើកបរ​ ដោយ​ឈ្មោះ ស៊ីម យ៉ុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ​ធ្វើស្រែ​គ្មាន​របួស​ ដោយសារ ​​ពាក់​ខ្សែក្រវាត់។​

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា គោយន្ត​កន្ត្រៃ​ និង​រថយន្ត​បើកបរ​ស្រប​ទិស​គ្នា ដោយ​គោយន្ត​កន្ត្រៃ​នៅ​ខាង​មុខ លុះ​មកដល់​ចំណុច​កើត​ហេតុ​ក៏​ស្រាប់តែ​គោយន្ត​កន្ត្រៃ ​ដែល​បើកបរ​ម្នាក់​ឯង​នោះ​បាន​រេ​ចង្កូត​ហួស​គំនូស​កណ្ដាល​នៃ​ផ្លូវ​ជាង​១​ម៉ែត្រ ស្រប​ពេល​រថយន្ត​បើកបរ​ពីក្រោយ​មក​ដល់​ល្មម​ ក៏បាន​កៀរ​គោយន្ត​ផ្នែក​ខាងឆ្វេង​ បណ្ដាលឲ្យ​គោយន្ត​នោះ​រេ​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ពី​ផ្លូវ​ សំ​ណាង​ល្អ​មិន​ប៉ះពាល់​ដល់​អាយុជីវិត គ្រាន់តែ​របួស ដោយ​ដី​ចំណី​ផ្លូវ​ដែល​គោយន្ត​ធ្លាក់​ទៅ​ មាន​សភា​ព​ស្មើ​ល្អ ទើប​បណ្ដាលឲ្យ​ម្ចាស់​គោយន្ត​របួស​បែកក្បាល។

បន្ទាប់​ពី​ជួប​ហេតុការណ៍​ខាងលើ ម្ចាស់​រថយន្ត ​និង​ម្ចាស់​គោយន្ត​កន្ត្រៃ​សម្រួល​គ្នា​នៅ​នឹង​កន្លែង ​និង​ត្រឡប់​ទៅ​គេហដ្ឋាន​រៀងខ្លួន ហើយ​អ្នក​រង​របួស​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕

បើកបរ​គោយន្ត​កន្ត្រៃ ​មិន​គោរព​ផ្លូវ​អត្ថិភាព​ ទៅ​បុក​រថយន្ត​របួសធ្ងន់​

បើកបរ​គោយន្ត​កន្ត្រៃ ​មិន​គោរព​ផ្លូវ​អត្ថិភាព​ ទៅ​បុក​រថយន្ត​របួសធ្ងន់​