លោក ម៉ឹង ​សំផន ​នាំ​អំណោយ​​ប្រគល់​ជូន ​អនុ​សាខា​កាកបាទក្រហម ​ស្រុក​ចន្ទ្រា ​និង​ក្រុង​បាវិត​

លោក ម៉ឹង ​សំផន ​នាំ​អំណោយ​​ប្រគល់​ជូន ​អនុ​សាខា​កាកបាទក្រហម ​ស្រុក​ចន្ទ្រា ​និង​ក្រុង​បាវិត​

ស្វាយរៀង ​៖ លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្តស្វាយរៀង ​និង​ជា​ប្រធាន​ក្រុមការងារ​ ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ចន្ទ្រា ​និង​ក្រុង​បាវិត​ នៅ​ថ្ងៃទី​២៨-២៩ ​ខែឧសភា​នេះ​បាន​នាំ​យក​ ថវិកា​ សំភារៈ​ ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ ក្រុង​បាវិត​ទុក​សម្រាប់​ឆ្លើយតប​ នៅពេល​មាន​គ្រោះមហន្តរាយ ​និង​បញ្ហា​ផ្សេង​ៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​។​

មាន​ប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធី​នោះ ​លោកនាយ​ឧត្តមសេនីយ៍​ ម៉ឹង ​សំផន​ បាន​បញ្ជា​ក់​ថា ​ទីណា​មានទុក្ខ​លំបាក​ទីនោះ ពិតជា​មាន​វត្តមាន​កាកបាទ​ក្រហម​កម្ពុជា​ ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុន សែន ​ជា​ប្រធាន​ ហើយ​អំណោយ​ទាំងនេះ​ពិតជា​បាន​ឆ្លើយតប​ ទៅ​នឹង​គ្រោះ​មហន្តរាយ​ផ្សេងៗ ដើម្បី​ជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា ​និង​ភាព​ចាំបាច់​របស់​បងប្អូន​ប្រ​ជា​ពលរដ្ឋ​។

អំណោយ​ដែល​បាន​ប្រគល់​ដល់​អនុ​សាខា ​កាកបាទក្រហមកម្ពុជា​ក្រុង​បាវិត មាន អង្ករ​៥​តោន កៅ​ស៊ូ​តង់​៥០ ​សារុង​១០០ ក្រមា​១០០ មី​១០០​កេស ទឹកត្រី​២៥​យួរ ទឹកស៊ីអ៊ីវ​២៥​យួរ​ ត្រីខ​៥​កេស​ធំ ​ប្រេង​សាំង​៤០០​លីត្រ និង​ថវិកា​១៣​លាន​រៀល ជាមួយគ្នា​នោះ​ដែរ នាយ​ឧត្តមសេនីយ៍ ​ម៉ឹង ​សំផន​ ក៏បាន​ឧបត្ថម្ភ​ដល់​អ្នកចូលរួម​ទាំង​១៥០​នាក់ ក្នុង​ម្នាក់ ថវិកា​៣០.០០០ រៀល​ និង​ស្រុក​ចន្ទ្រា​អ្នកចូលរួម​១៥​៨​ ក្នុង​ម្នាក់​ថវិកា​ ៣០០០០​ម៉ឺន​រៀល​ផង​ដែរ​៕​