Hongqi L5 ឡាន​ថ្លៃ​ជាង​គេបង្អស់​របស់​ចិន​

រថយន្ត Hongqi L5 ជាផលិតផលរបស់ក្រុមហ៊ុនរថយន្តចិនចំណាស់ឈ្មោះ Red Flag ដែលជារថយន្តថ្លៃជាងគេបំផុតរបស់ប្រទេសចិន។

Hongqi L5 ឡាន​ថ្លៃ​ជាង​គេបង្អស់​របស់​ចិន​

រថយន្តដ៏ស្រស់ស្អាតមួយម៉ូដែលនេះ មានតម្លៃ ៥ លានយ័ន ដែលស្មើនឹង ៧៦០ ០០០ ដុល្លារ។ វាមានតម្លៃថ្លៃដោយសារប្រើប្រាស់វត្ថុធាតុដើមថ្លៃៗដើម្បីផលិត ជាពិសេសផ្នែកខាងក្នុង ដែលជាប្រើដោយឈើ និង ប្រភេទស្បែកថ្លៃៗ។

Hongqi L5 ឡាន​ថ្លៃ​ជាង​គេបង្អស់​របស់​ចិន​

រថយន្តប្រភេទ Sedan នេះមានបំពាក់ដោយម៉ាស៊ីន ទំហំ ៦លីត្រ ដែលអាចបង្កើតកម្លាំងបាន ៤០៨សេសេ ហើយមានធុងអាចផ្ទុកប្រេងឥន្ធនៈបានចំនួន ១០៥ លីត្រ។ ក្រុមហ៊ុនផលិតរថយន្តនេះរំពឹងថា Hongqi L5 នឹងអាចទាក់ទាញអ្នកជំនួញមហាសេដ្ឋី និង តារាល្បីៗ បានច្រើន៕

ប្រភព៖ sabay