រូប​ថត​៣​សន្លឹក​បង្ហាញ​​ពី​ទឹកចិត្ត​ពុះ​កញ្ជ្រោល​​ក្រុម​អ្នកគាំទ្រ​កម្ពុជា​

រូប​ថត​៣​សន្លឹក​បង្ហាញ​​ពី​ទឹកចិត្ត​ពុះ​កញ្ជ្រោល​​ក្រុម​អ្នកគាំទ្រ​កម្ពុជា​

កីឡា៖ ហេតុតែចង់គាំទ្រនិងលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតយកឈ្នះក្រុមជម្រើសជាតិទីម័រ បើទោះបីជាការប្រកួតលក្ខណៈមិត្តភាពក៏ដោយនោះ ក្រុមអ្នកគាំទ្រកម្ពុជាទាំងប្រុស ទាំងស្រីជាច្រើននាក់បានសុខចិត្តឡើងលើផ្លោះរបងពហុកីឡាដ្ឋានជាតិ ដោយមិនបានគិតថា ខ្លួនអាចនឹងមានរបួស មុតដៃ មុតជើងឬថ្លោះជាយថាហេតុ។

យុវជនមួយក្រុមបានប្រាប់ខេឃ្យូប ឲ្យដឹងថា ពួកគេមិនចង់ឡើយតាមរបងប៉ុន្មានទេ ដោយសារពួកគាត់ទិញសំបុត្រអត់បាន ម្យ៉ាងចង់គាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យមានទឹកចិត្តកាន់តែខ្លាំងក្នុងការយកឈ្នះក្រុមភ្ញៀវទីម័រ ក្នុងជំនួបលក្ខណៈមិត្តភាពអន្តរជាតិកាលយប់ថ្ងៃទី២៩ ខែឧសភា ម្សិលមិញ។

យ៉ាងណាមិញការឡើងផ្លោះរបងនេះ ជាសកម្មភាពមិនល្អទេ ដូច្នេះសូមទឹកចិត្តដល់ក្រុមអ្នកគាំទ្រទាំងអស់ ឈប់ធ្វើសកម្មភាពនេះតទៅទៀត សម្រាប់ការប្រកួតលើកក្រោយៗ ព្រោះថាវាអាចនឹងធ្វើមិត្តទាំងអស់អាចជួបគ្រោះថា្នក់ដូចកាលពីយប់មិញដូច្នេះដែរ ដែលមានអ្នកគាំទ្រម្នាក់ត្រូវបានឡានពេទ្យដឹកចេញទៅមន្ទីរពេទ្យ៕

រូប​ថត​៣​សន្លឹក​បង្ហាញ​​ពី​ទឹកចិត្ត​ពុះ​កញ្ជ្រោល​​ក្រុម​អ្នកគាំទ្រ​កម្ពុជា​

ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • រូប​ថត​៣​សន្លឹក​បង្ហាញ​​ពី​ទឹកចិត្ត​ពុះ​កញ្ជ្រោល​​ក្រុម​អ្នកគាំទ្រ​កម្ពុជា​已关闭评论
  • 61 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កីឡា  ព័ត៌មាន
Tags: