Virginia Prak យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត

ស្រី​ស្អាត Virginia Prak  បាន​នាំ​យក​សម្ភារៈ​សិក្សា​មួយ​ចំនួន​យក​ទៅ​ចែក​ប្អូន​ៗ​សិស្ស​វិទ្យាល័យ​ដាច់​ស្រយាល​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

 

Virginia Prak  យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត

 

ពេល​ទៅ​ដល់​សាលា​រៀន​ដែល​មាន​ជញ្ជាំង និង​ដំបូលស័ង្កសីពីរ​បន្ទប់​នោះ កូន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ជយលាភី​លេខ ២​ Miss Global 2015 មាន​អារម្មណ៍​ក្ដុកក្ដួល និង​បាន​ផ្ដល់​ជា​ដំបូន្មាន​ខ្លះ​ទៅ​ដល់​ប្អូន​ៗ​សិស្ស​វិទ្យាល័យ ព្រះពៃស្រពណ៌​ស្ថិត​ក្នុង​ភូមិ កំពង់​បា​ស្រូវ ឃុំ ជលសា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ និង​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ដើម្បី​អនាគត​ភ្លឺស្វាង​នា​ថ្ងៃ​ខាង​មុខ។

 

Virginia ក៏​បាន​កោតសរសើរ​ ចំពោះ​ទឹកចិត្ត​ប្អូន​ៗ​ដែល​បាន​តស៊ូ​ក្រេប​យក​ចំណោះ​វិជ្ជា​ ទោះ​ជា​មិន​មាន​សម្ភារ​ទំនើប​សិក្សា​ដូច​សិស្ស​ដទៃ​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ស្រី​ស្អាត​សម្បុរ​សណ្ដែក​បាយ​ខាង​លើ​ បាន​សន្យា​ថា​ ពេល​ត្រឡប់​ទៅ​អាមេរិក​វិញ​នាង​នឹង​ស្វះស្វែង​រក Found បន្ថែម​ ​ដើម្បី​បាន​មក​ជួយ​ៗ​ប្អូន​ពេល​ក្រោយ​ទៀត។

 

Virginia Prak  យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត

 

​អំណោយ​សប្បុរស​ធម៌​របស់​នាង​កាលពី​សប្ដាហ៍​មុន​នោះ ​រួម​មាន​ឯកសណ្ឋាន​សិស្ស សម្ភារៈ​សិក្សា​មាន​ដូចជា​ប៊ិច ខ្មៅ​ដៃ សៀវភៅ បន្ទាត់ និង​របស់​របរ​មួយ​ចំនួន​ទៀត៕

 

Virginia Prak  យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត

 

Virginia Prak  យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត

 

អត្ថបទ៖ទ្រី រ៉ាវី